ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​ផលិត​​ស្បែក​ជើង​រាប់​ពាន់​​នាក់​​ធ្វើ​បាតុ​កម្ម​​ទាមទារ​១៨​ចំណុច​

14 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ ៖ ​កម្ម​ករ កម្ម​ការិនី​រាប់​ពាន់​នាក់​​នៃ​រោង​ចក្រ​ផលិត​ស្បែក​​ជើង​ជេណឺរេសិន អីុនធើរណេស្សូណល ​បាន​នាំ​គ្នា​​មិន​ចូល​ធ្វើ​ការ​ ​ទាមទារ​ឱ្យ​​ខាងក្រុម​ហ៊ុន​ដោះ​ស្រាយ​នូវ​លក្ខ​ខណ្ឌ​​មួយ​ចំនួន​របស់​ថ្នាក់​ដឹក​នាំ​សហ​ជីពខ្មែរ សមា​ជិក​សមា​ជិកា​​កម្ម​ករ កម្ម​ការិនី​នៃ ក្រុម​ហ៊ុន​ទាំង​អស់​​១៨​ចំណុច ដោយ​ឈរ​កក​កុញ​ត្រៀប​ត្រា​នៅ​​ខាង​មុខ​​រោង​ចក្រ​កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ ស្ថិតនៅ​ចំណុច​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ។

​កម្ម​ករឈ្មោះ​​ធី​ រ៉ាត់ ​ភេទប្រុស អាយុ​​ជាង​២០​ឆ្នាំ ​ធ្វើ​ការ​ងារ​ផ្នែក​ខាង​ដុំ​ដង្កាប់​ស្បែក​ជើង​និយាយ​ឱ្យ​ដឹង​នៅ​កន្លែង​បាតុ​កម្ម​នោះ​ថា រូប​គេ​ទើបតែ​ចូល​បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​បាន​ប្រហែល​៤​ទៅ​៥​ខែ​​ប៉ុណ្ណោះ ​ហើយ​ប្រាក់​ខែ​១​ខែ​ទាំង​ថែម​ម៉ោង​​បាន​ប្រហែល១០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ពេល​នេះ​​​គឺ​ទាមទារ​សូម​ឱ្យ​ខាង​ក្រុម​ហ៊ុន​គោរព​​លក្ខ​ខណ្ឌ​​ការ​ងារ ​សិទ្ធិ​​កម្ម​ករ និង​ច្បាប់​ការងារ ។

កម្ម​ការិនី​ម្នាក់​ដេល​កំពុងអង្គុយ​​ក្នុង​រថយន្ត​ចំណោម​កម្ម​ករ​​ជាច្រើន​​នាក់​បាន​ឱ្យ​ដឹង​ថា រាល់​ថ្ងៃ​​ពួក​គេ​ធ្វើការ​ងារ​បន្ថែមម៉ោង​រហូត​​ គឺ​ពេល​ព្រឹក​ចូល​​នៅ​ម៉ោង​៧ ចេញ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ ចូល​រសៀល​ម៉ោង​១​ចេញ​នៅ​ម៉ោង​៧​យប់​រហូត ហើយ​​បែរ​ជាថ្ងៃ​សម្រាក​អាទិត្យ បុណ្យ​ជាតិ…​ខាង​ក្រុម​ហ៊ុន​មិន​អនុ​ញ្ញាត​ឱ្យ​សម្រាក​ទៅ​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕