ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​លើក​ប៉ាយ​គណបក្ស​លើ​រង្វង់​មូល​ត្រូវ​ប៉ូលិស​ហាមឃាត់

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​ គណបក្ស​មួយ គឺគណ​បក្ស​​នរោត្តម រណប្ញទ្ធិ ​ដែលមានសមាជិក​មួយ​ក្រុម​ដឹក​សម្ភារ​ប៉ាយ​គណបក្ស ប្រុង​លើក​លើ​ចំណុច​រង្វង់​មូលច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ត្រូវ​បាន​កម្លាំង​ប៉ូលិសក្រុង​ ធ្វើ​ការ​ហាម​ឃាត់​​កាលពីវេលា​ម៉ោង៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ ។​

ការ​ចុះហាម​ឃាត់​មិន​ឱ្យ​លើក​ប៉ាយ​គណបក្ស​លើ​ចំណុច​រង្វង់មូលនេះ គេ​ឃើញ​មេដឹកនាំ​គណ​បក្ស​ប្រចាំ​សង្កាត់​ប៉ោយ​ប៉ែតមួយ​រូបរបស់​គណ​បក្ស​នរោត្តម រណប្ញទ្ធិ​​គឺ​លោកសុខ សុវណ្ណ បាន​អះអាង​ថា ខ្លួន​មាន​ច្បាប់​ត្រឹមត្រូវ ដោយ​បាន​ស្នើ​សុំ​ទៅ​ស្នាក់​ការ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ និង​សង្កាត់​រួច​ហើយ​ទើប​ហ៊ាន​មកលើក​ប៉ាយ​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ប៉ូលិស​មូល​ដ្ឋាន​អះអាង​មិនត្រឹមត្រូវ​ច្បាប់ទេ បើ​ធ្វើ​តាមផ្លូវ​សាធារណៈគឺអាច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕