ក្រុងប៉ោយប៉ែត ៖ ប៉ូលិសក្រុងប៉ោយប៉ែតសម្រុកចូលទៅបង្ក្រាបបទល្មើសគ្រឿងញៀនប៉ះចំវង់ល្បែងក្នុងកន្លែងតែមួយកាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១៦ ឧសភា ២០១២ នៅភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យប្រុស្រី៧នាក់ គឺ៣នាក់ជាប់ចោទចែកចាយគ្រឿងញៀន និង៤នាក់ពាក់ព័ន្ធល្បែងស៊ីសង ។
ជនសង្ស័យទាំង៧នាក់រួមមាន ១-ឈ្មោះសាន លី ភេទប្រុស អាយុ៤៨ឆ្នាំ ២-ឈ្មោះង៉ូយ រ៉ា អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះសាន លី ៣-ឈ្មោះរដ្ឋា ដា ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះងួន ឌុល ភេទប្រុស អាយុ៥០ឆ្នាំ ៥-ឈ្មោះអេង សុធា ភេទប្រុស អាយុ៤៩ឆ្នាំ ៦-ឈ្មោះឌឿន សុខា ភេទស្រី អាយុ៤០ឆ្នាំ និង៧-ឈ្មោះអេង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ ។ អ្នកទាំង៧នាក់ខាងលើមានទាំងអ្នកលេងល្បែងស៊ីសង និងអ្នកចែកចាយគ្រឿងញឿន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕






ចែករំលែកព័តមាននេះ