ខេត្តពោធិ៍សាត់ ៖ យុវជនខ្មែរម្នាក់ត្រូវក្រុមគ្រួសារដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ឧសភា ដើម្បីសង្គ្រោះជីវិតក្រោយពីយុវជននោះត្រូវក្រុមទំនើងជនជាតិយួនមួយក្រុមកាប់នឹងពូថៅធ្លាយពោះវៀនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ឧសភា ២០១២ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះក្នុងអំពើហិង្សាខាងលើរងរបួសធ្លាយពោះវៀនចេញមកខាងក្រៅត្រូវគេស្គាល់ឈ្មោះហឿ ប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ