ខេត្តបាត់ដំបង ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបានបើករត់ក្នុងចម្ងាយផ្លូវជិត២០គីឡូម៉ែត្រ ទើបសមត្ថកិច្ចស្ទាក់ចាប់បានក្រោយពីបុកក្មេងស្រីម្នាក់ស្លាប់កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៦ ឧសភា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
មន្ត្រីនគរបាលស្រុកសង្កែ បាននិយាយថា រថយន្តកូរ៉ូឡានោះ បើកបរដោយឈ្មោះហុក ស៊្រុន ភេទប្រុស អាយុ៤២ឆ្នាំ នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា រថយន្តនេះបានបុកក្មេងស្រីម្នាក់ឈ្មោះផាន ចាន់ណា អាយុ៧ឆ្នាំ រស់នៅចំណុចកើតហេតុក្នុងគ្រាដែលនាងព្យាយាមដើរឆ្លងថ្នល់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ