ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កុង​តឺន័រ​បុក​កៀប​ជាប់​​ជាមួយ​រថយន្ត​ដឹក​ទឹក​ក្រូច​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹ​ក​កុង​តឺន័រ​មួយ​គ្រឿង របស់​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ​​ បាន​​​បុក​កៀប​ជាប់​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ ​មួយ​គ្រឿង​ដឹក​ទឹក​ក្រូច​​ បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការខូច​ខាត​ធ្ងន់​ធ្ងរ​​ ​ទោះ​​ជា​យ៉ាង​ណា​ ពុំ​បង្ក​ឱ្យ​មនុស្ស​រង​របួ​ស​ឡើងយ។ គ្រោះ​ថ្នាក់​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​ ឧសភា​ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​មិត្ត​ភាព ​សង្កាត់​​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ ។

តាមបុរស​​ឈ្មោះ​ចាន់​ ថន​ ​អាយុ​៤១​ឆ្នាំ​  ជាអ្នក​បើក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន​់ដាយ​ ដឹក​ទឹក​ក្រូច​ ​​ឱ្យដឹងថា​ ​នៅមុនពេល​កើត​ហេតុ​គាត់​ដឹក​ទឹក​ក្រូច​​ចេញ​ពី​ក្រុម​ហ៊ុន​ ដើម្បី​ុយក​ទៅចែក​ចាយ​តាម​ផ្លូវ​ជាតិ​លេខ​៥ ។ ពេល​បើក​ចេញពី​ក្រុម​ហ៊ុន​ ដោយ​បើក​សសៀរ​ខាង​ចេញ​ក្បាលរថយន្ត​​បាន​បន្តិច​ទៅ​ទិស​ខាង​ជើង​ ស្រាប់​តែ​រថយន្ត​ដឹក​កុង​តឺន័រ​ម៉ាក​ហ៊្វុយ​ហ្សូ​ ពណ៌ស​មួយ​គ្រឿង​ ​ជា​រថយន្ត​​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​​ ​ធ្វើដំ​ណើរ​មក​ពី​ទិស​ខាង​ត្បូង​​ក្នុង​ល្បឿន​លឿន​​ បាន​មក​បុក​ត្រូវ​ពី​ចំហៀង​ខាង​ឆ្វេង​ ហើយ​កៀប​ជាប់​ទៅ​មុខលែង​រួច​ ។ ​

នៅក្នុង​គ្រោះ​ថ្នាក់​នេះ​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រងការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ​​ហើយ​ម្ចាស​់​រថយន្ត​ទាំង​សង​ខាង​បា​ន​សម្រប​សម្រួល​គ្នា​ដោះ​ស្រាយ​ តែ​គេ​ពុំ​ដឹង​ពីលទ្ធ​ផល​យ៉ាង​ណា​ឡើយ​ ៕