ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​​ញាប់​​ពី​រ​​ម៉ោង​​កន្លះ​​ក្នុង​​មួយ​​សប្តាហ៍​​អាច​​កាត់​​បន្ថយ​​ការ​​ឡើង​​ឈាម​

14 ឆ្នាំ មុន

អ្នក​​វិទ្យា​សាស្ត្រ​​បាន​​អះ​​​អាង​​ថា ការ​​ដើរ​​ញាប់​​សរុប​​​២​​ម៉ោង​​កន្លះ​ក្នុង​មួយ​សប្តាហ៍​(ម្តង​កន្លះ​អត្រា​ប្រ​ឈម​នឹង​ការ​ឡើង​ឈាម​ ។​​ តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នឹង​ការ​ឡើង​ឈាម​បាន​២៦​ភាគ​រយ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ឪពុក​ម្តា​យ​ឬ​ក្រុម​គ្រួ​សារ​ធ្លាប់​កើត​ជំ​ងឺ​នេះ។​

លទ្ធផល​នេះ​​កើត​​ចេញ​ពី​ការ​ពិ​សោធរយៈ​​ពេល​ជិត​៥​ឆ្នាំ​លើ​មនុស្ស​មាន​សុខ​ភាព​ល្អ​៦២៧៨​នាក់​​អា​យុ​ពី​២០​ទៅ​៨០​ឆ្នាំ​។ ក្នុង​ចំនួន​នេះ​មាន​៣៣ភាគ​រយ​ដែល​មាន​ឪពុក​ម្តាយ​ធ្លាប់​កើត​ជំ​ងឺ​លើស​ឈាម​។ អំ​ឡុង​ការ​ពិ​សោធមាន​មនុស្ស​១៥៤៥​កើត​ជំ​ងឺ​លើស​ឈាម​។
​បន្ទាប់​ពី​ការ​ពិ​សោធ ពួក​អ្នក​វិទ្យាសាស្ត្រ​​  ​អះ​អាង​ថា អ្នក​មាន​ភាព​សមសួន​ផ្នែក​រាង​កាយ​​កម្រិត​ទាប​និង​ស្ថិត​ក្នុង​គ្រួ​សារ​ដែល​ធ្លាប់មាន  ​​ប្រ​វត្ត​ិ​លើស​ឈាម​ ប្រឈម​នឹង​អត្រា​កើត​ជំ​ងឺ​នេះ​ខ្ពស់​ដល់​ទៅ​៧០​ភាគ​រយ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​រាង​កាយ​សម​សួន​កម្រិត​ខ្ពស់​និង​គ្មាន​ឪពុក​ម្តាយ​ធ្លាប់​កើត​ជំ​ងឺ​លើស​ឈាម​ ។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ American Heart Associationលើក​នេះ​គឺ​ចង់​បង្ហាញ​ប្រាប​់​សាធារណ​ជន​ថា ​ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ណា​មួយ​ក្នុង​កម្រិត​មធ្យម​​មាន​ដូចជា​ការ​ដើរ​ញាប់​ឱ្យ​បាន​កន្លះ​ម៉ោង ​ឬ​ច្រើន​ជាង​នេះ​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ គឺ​ពិត​ជា​អាច​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ដូច​ខាង​លើ​បាន​។ Robin Shookវេជ្ជ​បណ្ឌិត​ទើប​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យា​ល័យ University of South Carolinaសហ​រដ្ឋ​អា​មេរិក​និយាយ​ថា ៖«ស្វែង​យល់​ពី​តួ​នា​ទី​​ដែល​ថា​ប្រ​វត្តិ​គ្រួ​សារ​និង​ភាព​សម​សួន​រាង​កាយ​ជា​បញ្ហា​នាំ​ឱ្យ​កើត​ជំ​ងឺ​លើស​ឈាម​គឺ​ពិត​ជា​រឿង​សំ​ខាន់​។

លទ្ធផល​នៃ​ការ​សិក្សា​នេះ​គឺ​ជា​ការ​ផ្ញើ​សារ​ជា​បន្ទាន់​មួយ​ដែល​ថា ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​មាន​ដូចជា​ការ​ដើរ​ញាប់​១៥០​នា​ទី​ក្នុង​មួយ​សប្តាហ៍​អាច​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​យ៉ាង​ធំ​ធេង​ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ឪពុក​ម្តាយ​ធ្លាប់​កើត​ជំ​ងឺ​លើស​ឈាម»​៕​