ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ឧសភា ផ្សាយថា លោកប្រាធីប បាផាត អ្នកស្រុកក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា បានប្តឹងលែងលះនឹងនាងប្រេណា ជាប្រពន្ធព្រោះមិនព្រមឱ្យគេមានទាយាទថ្មី និងបង្ខំឱ្យពាក់ស្រោមអនាម័យនៅពេលរួមរ័ក ប៉ុន្តែរឿងក្តីខាងលើត្រូវបានតុលាការបដិសេធការលែងលះពីនាង ប្រេណា ដោយផ្តល់ពីហេតុផលថា មិនមានលក្ខណៈគ្រប់គ្រាន់ដល់ការសុំលែងលះ ។
របាយការណ៍បង្ហើបឱ្យដឹងថា ទាំង២នាក់បានរៀបនឹងគ្នាតាមប្រពៃណីទំនៀមទម្លាប់ដោយមានបងប្អូនញាតិមិត្តរបស់ភាគីទាំង២ចូលរួមជាសាក្សី និងរៀបការកាលពីឆ្នាំ២០០៧ ។សម្រាប់បណ្តឹងរបស់លោកប្រាធីប បានប្តឹងថាប្រពន្ធរបស់គេនៅមិនទាន់មានសមត្ថភាពក្នុងការបង្កើតក្រុមគ្រួសារ និងនាងមិនព្រមឱ្យគេមានកូនព្រោះយល់ថាលក្ខណៈក្រុមគ្រួសារគ្មានសភាពរឹងមាំល្អ ។ ប៉ុន្តែតុលាការបានធ្វើការបដិសេធដោយបញ្ជាក់ថា ទាំង២នាក់នៅតែស្ថិតក្នុងលក្ខណៈជាប្តី-ប្រពន្ធ គួរព្យាយាមធ្វើការស្រុះស្រួលគ្នាឱ្យបានល្អ និងបញ្ហានេះជារឿងរ៉ាវរបស់ក្រុមគ្រួសារពួកគេទាំង២ត្រូវការស៊ើបរកហេតុផលរបស់ពួកគេទាំង២ជាមុនសិនមុននឹងរៀបការ ។
គួរបញ្ជាក់ថាតាមការប៉ាន់ស្មានរបស់អង្គការ បញ្ជាក់ថា ជនជាតិឥណ្ឌា៩០% រៀបការក្នុងលក្ខណៈជាប្រពៃណីទំនៀមទម្លាប់ខ្ពស់ជាងនៅលើពិភពលោក ដែលមានតែ៥៥% ។ ក្រៅពីនេះឥណ្ឌាក៏ជាប្រទេសមានអត្រាការលែងលះទាបបំផុតនៅលើពិភពលោក ឬជាមធ្យម១នាក់ក្នុងចំណោម១.០០០នាក់ ៕
ចែករំលែកព័តមាននេះ