ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​ប្រដាប់​​ដោយ​កាំភ្លើង​អាកា​ចូល​ប្លន់​ផ្ទះ​អនុ​ប្រធាន​​ការិយា​ល័យ​​នៃ​មន្ទីរ​​កសិ​កម្ម​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចោរ​​ប្លន់​ប្រដាប់​​ដោយ​អាវុធ AK មួយ​ក្រុម​បាន​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​ប្លន់​​ក្រុម​គ្រួសារ​អនុ​ប្រធាន​ការិយា​ល័យ​កសិ​កម្ម​នៃ​​មន្ទីរកសិ​កម្ម​ខេត្ត​កណ្តាល​ម្នាក់​យក​ទ្រព្យ​សម្បត្តិ​​ និង​ចាប់​ម្ចាស់​ផ្ទះ​៦​នាក់ ចង និង​វាយ​ ព្រម​ទាំង​គំរាម​បាញ់​សម្លាប់​ និងធ្វើ​ទារុណ​កម្ម បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ពីរ​នាក់។ បន្ទាប់ពី​​ប្លន់​បាន​សម្រេច​ពួក​ចោរ​នោះ​បាន​​ជិះ​ម៉ូតូ​គេ​ច​ខ្លួន ។ ប៉ុន្តែ​សំណាង​អាក្រក់​​ពេល​ជិះ​ទៅ​ដល់​មុខ​ព្រលាន​​យន្ត​ហោះ​ក៏ជួប​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក៏ត្រូវ​ប៉ូលិស​​​ប៉ុស្តិ៍​​កាកាប ​សហ​ការ​ជា​មួយ​​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចាប់​ខ្លួន​បាន​​ជា​បន្ត​ប​ន្ទាប់​​​បាន​ពីរនាក់ ព្រមទាំង​​ដក​ហូត​បាន​អាវុធ AK ​មួយ​ដើម និង​ម៉ូតូ​១​គ្រឿង​​រួម​ជាមួយ​​គ្រឿងអលង្កា​មួយ​ចំនួន​ដែល​ប្លន់​បាន​​មកវិញ​ផង​ដែរ ។

​ហេតុការណ៍​នោះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ​ឧសភា ២០១២ ​នៅក្នុងភូមិ​សិរី​សម្បត្តិ ​សង្កាត់​គង​នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជន​រងគ្រោះដែល​​ជាម្ចាស់​ផ្ទះ​​ឈ្មោះ​អ៊ុក ​សុវណ្ណា ​ភេទប្រុស អាយុ​៥០​ឆ្នាំ ជា​​អនុ​ប្រធាន​ការិយា​ល័យ​កសិ​កម្ម​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​កណ្តាល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕