ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប៉ូលិសខណ្ឌចំការមនបើកករណី បង្ក្រាបជនខិលខូចលក់ប័ណ្ណពន្ធផ្លូវ ក្លែងក្លាយតំលៃថោក តាមកន្លែងលាងរថយន្ត

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៨:៥៧

ប័ណ្ណពន្ធផ្លូវដែលមន្ត្រីពន្ធដារពិនិត្យឃើញថាក្លែងក្លាយ

ជោគជ័យ

ប័ណ្ណពន្ធផ្លូវដែលមន្ត្រីពន្ធដារពិនិត្យឃើញថាក្លែងក្លាយ

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

រាជ​ធានី​ភ្នំពេញ ៖ ស្រប​ពេល​​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​កំពុង​មមា​ញឹក ​​ក្នុង​ការ​ប្រមូល​ពន្ធ​ផ្លូវ​លើ​មធ្យោ​បាយ​យាន​យន្ត​គ្រប់​ប្រភេទ​នៅ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ស្រាប់​តែ​មាន​ជន​ខិល​ខូច​​​ឆក់​ឱកាស​លួច​ផលិត​ប័ណ្ណ​ពន្ធ​ផ្លូវ​រថយន្ត​​ក្លែង​ក្លាយ​​ដើរ​លក់​នៅ​តាម​ទីតាំងលាងរថយន្ត ។ ជាក់​ស្តែង​នៅ​កន្លែងលាងរថយន្ត​​មួយកន្លែង ស្ថិត​នៅ​​តាម​ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​​ទិញ​លក់​ប័ណ្ណ​ពន្ធ​ផ្លូវ​ក្លែង​ក្លាយ ដែល​មាន​តំលៃ​ថោក​ជាង​ប័ណ្ណ​​​ពន្ធ​ផ្លូវ​ត្រឹម​ត្រូវ​ជិត​ពាក់​កណ្តាល ។ តាម​​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន​បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​ពន្ធ​ដារ​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ចំការ​មន ​បាន​ទទួល​​ប័ណ្ណ​ពន្ធ​ផ្លូវ​ឆ្នាំ​២០១០​ ពី​ប្រជា​ពល ​រដ្ឋ​ដែល​ទទួល​ទិញ​លក់​​នៅកន្លែងលាងឡាន មួយយក​ទៅ​ឱ្យ​ជួយ​ពិនិត្យ ​ព្រោះ​​សង្ស័យ​ថា ​ក្លែង​ក្លាយ ​។ ប័ណ្ណ​​​ពន្ធ​ផ្លូវ​នោះ​មាន​អ្នក​​លក់​ដូរ​ស្ងាត់​ៗ​ថោក​ជាង​ការ​ចូល​បង់​ពន្ធ​ផ្លូវ​ត្រឹម​ត្រូវ​ជា​មួយ​​ភ្នាក់​ងារ​ពន្ធ​ដារ ​។ បន្ទាប់​ពី​មន្ត្រី​​​ពន្ធ​ដារ​ពិនិត្យ​ប័ណ្ណ​ពន្ធ​ផ្លូវ​នោះ​​មក​ដឹង​ថា ជា​​ប័ណ្ណ​ក្លែង​ក្លាយ​ ។ សមត្ថ​កិច្ច​​បាន​ចាត់​ការ​បង្វែរ​សំណុំ​រឿង​​នេះ​ទៅ​ឱ្យ​នគរ​បាល​ខណ្ឌ​ចំការ​មន​ស្រាវ​ជ្រាវ​បន្ត ។

សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន​​​បាន​ស្រាវ​ជ្រាវ​​ឃាត់​ខ្លួន​មនុស្ស​២​នាក់​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់​​​ប័ណ្ណ​ពន្ធ​ផ្លូវ​​ក្លែង​ក្លាយ​ គឺ​ឈ្មោះ​អេង យីយ៉ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ​អ៊ឹម សុភ័ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គ​លិក​កាសែត​កោះ​កេរ្តិ៍ ។ ​ទន្ទឹម​នេះ​​​សមត្ថ​កិច្ច​បាន​ដក​ហូត​ប័ណ្ណ​ពន្ធ​ផ្លូវ​ក្លែង​ក្លាយ​​ចំនួន​៨​សន្លឹក ។ ​ឈ្មោះ​អេង យីយ៉ន ​​ឱ្យ​ដឹង​ថា គេ​ធ្លាប់​ស្គាល់​​​បុរស​ម្នាក់​ជា​ចាង​ហ្វាងកាសែត​កោះ​កេរ្តិ៍ ដែល​មាន​រហស្ស​​នាម​ថា ប៉ាជេ ដែល​មាន​​​ប័ណ្ណ​​ពន្ធ​ផ្លូវ​លក់​ ។ ដោយ​ឡែក​ឈ្មោះ​អ៊ឹម សុភ័ក្រ ​និយាយ​ថា ​គេ​ត្រូវ​ឈ្មោះ​ប៉ាជេ ឱ្យ​យក​ប័ណ្ណ​​​ពន្ធ​ផ្លូវ​មក​លក់​នៅ​ពេល​ដែល​មាន​អ្នក​ត្រូវ​ការ​ទិញ ​។ ​សមត្ថ​កិច្ច​​កំពុង​តាម​រក​ចាប់​ខ្លួន​បុរស​​​ឈ្មោះ​ប៉ាជេ ​​នោះ​ ។ តាម​ការ​បង្ហើប​ឱ្យ​ដឹង​​ពី​​មន្ត្រី​​​ប៉ូលិស​ថា មាន​ម្ចាស់​រថយន្ត​ជាង​៨០​នាក់​ហើយ​ដែល​ចាញ់​បោក​ក្រុម​​លក់​​​ប័ណ្ណ​​ពន្ធ​ផ្លូវ​ក្លែង​ក្លាយ​នេះ ​​ដូច្នេះ​​នៅ​​ទូទាំង​ប្រទេស​អាច​មានអ្នកចាញ់បោកច្រើន​នាក់​ទៀតដែលបានទិញ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd