ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នយោបាយ​ស៊ីម​បាវ៉េ​ព្រាង​ច្បាប់​ឱ្យស្ត្រី​ងូត​ទឹក​តិច​ កោរសក់​ធ្វើ​ឱ្យ​រូប​អាក្រក់​ទប់​ស្កាត់​ជំងឺ​អេដស៍

14 ឆ្នាំ មុន

ប្រភព​ពីទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​១៤ ឧសភា​ ​ផ្សាយ​ឱ្យ​ដឹង​ថា​ លោក​ម័រ​ហ្គេន​ ហ្វេ​ម៉ាយ​ សមាជិក​ព្រឹទ្ធ​សភា​ស៊ីម​បាវ៉េ​ បាន​បញ្ជាក់​ឱ្យដឹង​ពី​វិធី​សាស្ត្រ​ដ៏​ល្អ​ក្នុងការ​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​អេដស៍​ គឺ​ត្រូវ​​តែ​ចេញ​ច្បាប់​បង្ខំ​ឱ្យស្ត្រី​បន្ថយ​ការងូតទឹក​ និង​​​កោរសក់​ ដោយ​ផ្តល់​នូវ​ហេត​ុ​ផល​​ថា​ ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​ស្ត្រី​មិន​មាន​ចំណុច​ទាក់​ទាញ​ពីបុរស​ ហើយ​​​អាច​គេ​ច​ផុត​ពី​ការឆ្លង​ជំងឺ​អេដស៍​ដោយ​សារ​ការចាប់​រំលោក​ ឬ​លង់​ខ្លួន​ចាញ់បោក​បុរស​ដែល​មាន​ជំងឺ​អេដស៍​​ ។

របាយ​ការណ៍​បញ្ជាក់​ថា​ សមាជិក​ព្រឹទ្ធ​សភា​ខាងលើ​បា​ន​ដាក់​សំណើ​ពី​គោល​គំនិត​នេះ​នៅក្នុង​កិច្ច​ប្រជុំសភា​ ​ដោយ​លោក​ហ្វេ​ម៉ាយ​បញ្ជាក់​​ដូច្នេះ​ថា​ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ជំងឺ​អេដស៍​រីក​រាល​ដាល​នៅ​ក្នុង​ស៊ី​មបាវ៉េ​ និងបណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅទូទាំង​ពិភព​លោក​កើតឡើង​ដោយ​​សារបុរស​មិនអាច​ទប់​ចិត្ត​នឹង​​​កម្លាំងទាក់​ទាញ​ផ្លូវ​ភេទ​​ពីស្ត្រី​​បាន​។ ជាពិសេស​​ស្ត្រី​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ និងស៊ិចស៊ី​ ធ្វើ​ឱ្យ​បុរស​ត្រូវ​ការ​មាន​សម្ព័ន្ធភាព​​ផ្លូវ​ភេទ​ជាម​ួយ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​កើត​ការរី​ក​រាល​ដាល​នៃ​ជំងឺ​អេដស៍​ ។

លោក​ហ្វេ​ម៉ាយ​ ជាសមាជិក​របស់​គណបក្ស​ប្រឆាំង​ MDC ​បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា​ ដល់​វេលា​ដែ​លប្រទេស​ស៊ីម​បាវ៉េ​ត្រូវ​ចេញ​ច្បាប់​ឱ្យស្ត្រី​កាត់​បន្ថយ​ការសម្អាត​ខ្លួន​ប្រាណ​ ​និងត្រូវ​កោ​រ​សក់​ដូច​ស្ត្រី​ក្នុង​និកាយ​«​អាប៉ូ​ស្តូ​លីក​»​នៃ​សាសនា​គ្រិស្ត​ ដើម្បី​លុប​បំបាត់​កម្លាំង​អូស​ទាញ​ផ្លូវ​ភេទ​ ព្រោះ​នៅពេល​ដែ​ល​ស្ត្រី​ស្ថិត​ក្នុង​សភាព​អាក្រក់​មិងគួរ​ឱ្យ​ចែចង់​ ឱកាស​នឹងមាន​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​ជាមួយ​បុរស​មាន​ការ​ធ្លាក់​ចុះ​ ​រីឯ​ការ​រាល​ដាល​នៃ​ជំងឺ​អេដស៍​ក៏​ធ្លាក់​ចុះ​ដូច​គ្នា​ ។

គួរ​បញ្ជាក់​ថា​ ស៊ីមបាវ៉េ​ ជាផ្នែក​មួយ​ក្នុង​ប្រទេស​ដែល​ជួបនឹង​បញ្ហា​ម​នុស្សឆ្លង​វីរុស​​ហីុវ​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ តាម​ទិន្ន​ន័យ​បញ្ជាក់​ថា​ ​ប្រហែល​១៤%​​ នៃ​ប្រជាជន​ស៊ីម​បាវេ៉​ឆ្លង​​​វីរុស​ហ៊ីវ​  ៕