គណបក្សប្រជាជនកម្ពុជាឃុំពោធិ៍ទទួលសមាជិកថ្មី១៧០នាក់មកពីគណបក្សផ្សេងៗចំនួន៤
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:២៣
កោះសន្តិភាព
ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ឆ្នាំង ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពោធិ៍ ក្នុងស្រុកកំពង់លែង កាលពីព្រឹកថ្ងៃទី១៤ ឧសភា មានរៀបចំពិធីទទួលសមាជិកថ្មី ដែលចេញពីគណបក្សផ្សេងៗមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាចំនួន១៧០នាក់ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតទូច ម៉ារីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង លោកចេង ញ៉ាន់ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែង និងជាអភិបាលរងខេត្ត លោកកែវ ពៅ ប្រធានក្រុមការងារចុះជួយឃុំពោធិ៍ និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមជាច្រើនរូបទៀត ។
សមាជិកថ្មីដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទាំងនោះចំនួន១៧០នាក់ក្នុងនោះ មកពីគណបក្សសម រង្ស៊ី ចំនួន១១៥នាក់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៣៨នាក់ គណបក្សនរោត្តម រណប្ញទ្ធិចំនួន១៥នាក់ និងមកពីគណបក្សឥន្ទបត្តបុរី១២នាក់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕