ថ្ងៃ ១០ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

បង្ក្រាប​​​គ្រឿង​​ញៀន​​​2​​ករណី​​​​​ដោយ​ឡែក​​ពីគ្នា​​​​​ចាប់​​ជន​​សង្ស័យ​​​​បា​ន​2នាក់​​​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:០០

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ស្ត្រី​ចែក​ចាយ​គ្រឿងញៀន គ្រឿងញៀន​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ សមត្ថ​កិច្ច​ឃាត់​ខ្លួន​បុរសចែក​ចាយ​គ្រឿងញៀន

កោះសន្តិភាព

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ស្ត្រី​ចែក​ចាយ​គ្រឿងញៀន

ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ៖​ កម្លាំង​នគរបាល​​​ខេត្ត​​​ បាន​ចុះ​ប្រ​តិ​បត្តិ​​ការ​បង្ក្រាប​​​​​គ្រឿង​ញៀន​​២​ករណី​​ដាច់​ដោយ​​ឡែក​ពីគ្នា​​ និង​ចាប់​ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​​២នាក់ ព្រម​ទាំង​​​រឹប​អូស​​​បាន​វត្ថុ​តាង​​​ថ្នាំ​ញៀន​​​​ជាង​​​​២០០​គ្រាប់​​​ និង​​​ម៉ា​ទឹក​កក​​​ចំនួន​​​​៥​ថង់​តូច រួម​ទាំង​ឧប​ករណ៍​​​ជក់​មួយ​ចំនួន ។ ករណី​នេះ​​​ត្រូវ​បាន​​សមត្ថ​កិច្ច​​​រៀប​ចំ​​សំ​ណុំ​រឿង​​​បញ្ជូន​​ទៅ​សាលា​ដំបូង​​​ខេត្ត​​ចាត់​​ការ​​តា​ម​នីតិ​​វិធី​​ច្បាប់ ។

លោក​​​វរ​សេនីយ៍​​ត្រី​ធិន ស៊ិន​ដេត នាយ​ការិ​យាល័យ​​​ប្រឆាំង​​​គ្រឿង​ញៀន​​​នៃ​ស្នង​​​ការដ្ឋាន​​នគរ​បាល​​ខេត្ត​ បាន​​​ឱ្យ​​ដឹងថា ​អនុវត្ត​​​តា​ម​បទ​បញ្ជា​​​របស់​លោក​ឧត្តម​​​សេនីយ៍​​​ត្រី​ខេង ស៊ុម ស្នង​ការនគរបាល​​​ខេត្ត​​ ក៏ដូច​​ជា​​​មាន​ការ​ណែ​នាំ​​​ផ្ទាល់​​​ពី​លោក​​​វរ​សេនីយ៍​​ឯក​​​ឆេន ​​ឈួត ស្នង​ការ​​​រង​​ទទួល​​បន្ទុក​​​ប្រធាន​​​ការិ​យាល័យ​​​កណ្តាល​នគរ​បាល​​​យុត្តិ​ធម៌​​​ ​​​​តែង​តែដាក់​ផែន​​ការ​ដល់​កម្លាំង​​​​​នគរ​បាល​​​ការិ​យាល័យ​​​ជំនាញ​ចុះ​ប្រតិ​បត្តិ​​​ការ​បង្ក្រាប​​គ្រឿង​ញៀន​​ កន្លែង​ណា​​​ដែល​ធ្លាប់​បាន​បង្ក្រាប​ហើយ​​មិន​​ឱ្យ​ងើប​​​ឡើង​​វិញ​​បាន​​នោះ​ទេ ។ ជាក់​ស្តែង​​​ កាល​ពី​វេលា​​ម៉ោង​​​១និង​​​៥​នាទី​​​​​រសៀល​​ថ្ងៃទី​​​១២ ឧសភា លោក​បាន​ដឹកនាំ​​​កម្លាំង​ជំនាញ​​​ចុះ​ប​ង្ក្រាប​​​ចាប់​ឃាត់​ខ្លួន​​​​​ជន​សង្ស័យ​ម្នាក់​​នៅ​​​ភូមិ​ទឹក​ថ្លា សង្កាត់ទឹក​ថ្លា ក្រុង​​​​សិរី​សោភ័ណ ​​ពីបទ​​ជួញ​ដូរ​គ្រឿន​ញៀន​​​ដែល​ជាមុខ​សញ្ញា​​ចាស់​​កម្លាំង​​ជំនាញ​​​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​​យូរ​ហើយ ទើប​​​​​ឈានដល់​​​ការ​បង្ក្រាប​​​ជាក់​ស្តែង​​​ ។  ជន​សង្ស័យ​​​​​ឈ្មោះ​​​យាន សារឿន ភេទ​ប្រុស​ អាយុ​​​​៤៣ឆ្នាំ​​ នៅភូមិ​ទឹក​ថ្លា ​សង្កាត់​ទឹក​ថ្លា ក្រុង​សិរី​សោភ័ណ ។ ជាមួយ​នឹង​​​ការ​ចុះ​បង្ក្រាប​​​នេះ កម្លាំង​​សមត្ថ​កិច្ច​​​បាន​ដក​ហូត​​​វត្ថុតាង​​​​ថ្នាំ​ញៀន​​​ប្រភេទ​​​មេតំ​ហ្វេតា​មីន​គ្រាប់​ ពណ៌​​​ក្រហម មាន​អក្សរ​WY ច​ំនួន​​១ថង់​តូច​​​ពណ៌ខៀវ ស្មើ​នឹង​​​២០០​គ្រាប់​​ ។

ដោយ​ឡែក​​កាល​ពី​វេលា​​ម៉ោង​​​​៣​​រសៀល​​ថ្ងៃទី​​​១២ ឧសភា នោះ​​​ដែរ​​ កម្លាំង​​នគរបាល​​​ក្រុង​សិរី​សោភ័ណ​​​បាន​ចុះ​​​ប្រតិ​បត្តិ​​ការ​បង្ក្រាប​ករណី​​លក់​ចែក​ចាយ​​​គ្រឿង​ញៀន​​​១ករណី​​ទៀត​​ នៅ​ចំណុច​​​ផ្ទះ​ជួល​ ស្ថិត​នៅភូមិ​​​សែសិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ចាប់​ឃាត់​ខ្លួន​​​ជន សង្ស័យ​​ម្នាក់ និង​ដកហូត​​វត្ថុ​​តាង​​​ថ្នាំ​ញៀន​​​ផង​
ដែរ ។

លោក​វរ​សេនីយ៍​​​​ត្រី​​​រ៉ែម វីរៈ អធិការ​​​នគរ​បាល​​​ក្រុង​សិរី​សោសភ័ណ​​​​បាន​​ឱ្យ​ដឹង​​​ថា ជន​សង្ស័យ​​​ឈ្មោះ​​​សេម រ័ត្ន​​ធីតា ភេទ​ស្រី អាយុ​​​​២០ឆ្នាំ ស្នាក់​នៅ​​​ផ្ទះ​​ជួល​​​ខាងលើ​ ។ ក្នុង​​ការ​ចុះ​​បង្ក្រាប​​​នេះ ​​សមត្ថ​កិច្ច​​​ដក​ហូត​​​បាន​វត្ថុ​តាង​​​ថ្នាំ​ញៀន​ ប្រភេទ​​​មេតំ​ហ្វេតាមីន​គ្រាប់​​​ពណ៌​​ក្រហម មាន​អក្សរ​​​ WY ចំនួន​​​​​៥គ្រាប់​​ និង​​ប្រភេទ​មេ​តំ​ហ្វេ​តាមីន​​អាយស៍​​(ម៉ា​ទឹក​កក)​​ចំនួន​​​៥​ថង់​​​តូច​​ រួម​ទាំង​​​ឧប​ករណ៍​​​សម្រាប់​​​ជក់​មួយ​ចំនួន​​ទៀត រួច​​បញ្ជូន​ទៅ​​ស្នង​​ការដ្ឋាន​​នគរបាល​ខេត្ត​ ដើម្បី​ចាត់​​​វិធាន​​ការ​បន្ត ។

លោក​វរសេនីយ៍​​​ឯកឆេន ឈួត ស្នង​ការ​រង​​​និង​​​ជាប្រធាន​​ការិយាល័យ​​កណ្តាល​​​នគរបាល​យុត្តិ​​ធម៌​​​ បាន​​ឱ្យ​​ដឹង​​​ដែរ​ថា ជន​សង្ស័យ​​​ទាំង​​២​នាក់​​រួម​​​ទាំង​វត្ថុ​តាង​ត្រូវ​បាន​​​នគរ​​បាល​​ការិ​យាល័យ​​​ជំនាញ​​​​រៀប​​ចំសំ​ណុំ​រឿង​​​បញ្ជូន​​ទៅសាលា​ដំបូង​​ខេត្ត​​ចាត់​ការ​​តាម​​នីតិ​វិធី​​ច្បាប់ ៕​​​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685