ខេត្តកណ្តាល ៖ ពិធីមង្គលការមួយបានប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតដល់ចប់ ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើលនោះដោយសារម្ចាស់ផ្ទះមង្គលការដែលមានឪពុកម្តាយខាងកូនកំលោះ និងកូនក្រមុំអស់កម្លាំងពេកដេកលង់លក់មិនដឹងខ្លួនត្រូវចោរចូលលួចយកលុយចំណងដៃនៅក្នុងកាបូបដែលទុកនៅក្បែរខ្លួនអស់គ្មានសល់។ លុះពេលក្រោកពីដេកឃើញតែកាបូបទទេចំហរូត ទើបមានការភ្ញាក់ផ្អើល និងប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ឧសភា ២០១២ ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ។ ម្ចាស់ផ្ទះមង្គលការដែលត្រូវចោរចូលលួចយកអស់លុយចំណងដៃរលីងពីខ្លួននោះប្តីឈ្មោះឆាយ អ៊ិត អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះហន សុខឿន អាយុ៤៤ឆ្នាំ ជាកសិករមានទីលំនៅភូមិបុរីកម្មករ ឃុំបែកចាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ