ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញ​​​វិភាគ​ថា ​ជប៉ុន​​អា​ច​បាត់​បង់​​សញ្ជាតិ​​ក្នុង​រយៈ​ពេល​​1.000ឆ្នាំ​​ខាង​មុខ​​ មូល​ហេតុ​ដោយ​សារ​​​​អត្រា​​កំណើត​​មាន​ការ​ធ្លាក់​ចុះ​

14 ឆ្នាំ មុន

​​​​សារ​ព័ត៌​មា​ន​​​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ថា​​ ​​តាម​អ្នក​​ជំនាញ​​មកពីមហា​វិទ្យា​ល័យ​​ថូហូគូ ​ក្នុង​ទី​​ក្រុង​​​សេនដាយ​ ខេត្ត​​មីយ៉ាងី ប្រទេស​ជប៉ុន​ ​បាន​​ធ្វើ​ការ​​ប្រកាស​​អាសន្ន​​​ថា​​ជប៉ុន​​កំពុង​​​​ប្រឈម​មុខ​នឹង​​​បញ្ហា​​​ធំ​​អាច​ធ្វើ​ឱ្យ​​​បាត់​បង់​​សញ្ជាតិ​ ក្នុង​​​ពេល​អនា​គត ព្រោះ​​​​កង្វះ​ខាត​​អ្នក​​​​តំណ​ពូជ ។

​របាយ​ការ​ណ៍​​បញ្ជាក់​​​ឱ្យ​ដឹង​ថា ​ជប៉ុន​​​​អាច​ដល់​​ថ្នាក់​​​បាត់​បង់​ប្រជា​ជន​​​នៅ​​ក្នុង​ឆ្នាំ​៣០១១ គឺ១០០០​ឆ្នាំ​​ខាង​មុខ​ ប្រសិន​បើ​​អត្រា​​កំណើត​​​​​​​​នៅ​ក្នុង​​​ប្រទេស​​នៅ​តែ​បន្ត​​​បែប​នេះ​​ រួម​ទាំង​​បញ្ជាក់​ថា ​បច្ចុប្បន្ន​​​​កុមារ​​​ជប៉ុន​ដែល​មាន​​អាយុ​​ទាបជាង​​​១៤​ឆ្នាំ​​នៅ​ក្នុង​ប្រទេស​​​​​ នៅ​ត្រឹម​តែ​​​១៦,៦​លាន​នាក់​ និង​​មាន​​និន្នា​ការ​​​​ធ្លាក់​​ចុះ​​បន្ថែម​១នាក់​​ទៀត​​នៅ​រៀង​រាល់​​១០០វិនាទី ។

តាម​ទិន្ន​ន័យ​របស់​​រដ្ឋា​ភិ​បាល​​​ជប៉ុន ​ដែល​​មាន​ការ​ស្រា​វ​ជ្រាវ​​​ចុង​ក្រោយ​​​​បញ្ជាក់​ថា ​អត្រា​កើត​​​​របស់​​​​​ទារក​​ក្នុង​​ប្រទេស​​​មាន​ការ​ធ្លាក់​ចុះ​​​នៅ​សល់​ត្រឹម​​តែ​​១,៣៥នាក់​​ ចំពោះ​​ស្ត្រី​​១នាក់​​ ក្នុង​​អំឡុង​ពេល​​​៥០​ឆ្នាំ​​​​ខាង​មុខ​​​ និង​​​នៅ​ក្នុង​​​​១០០​ឆ្នាំ​ខាង​មុខ​​​ ចំនួន​​ប្រជា​ជន​​ជប៉ុន​​​នឹង​ធ្លាក់​ចុះ​​​នៅ​សល់​​​ត្រឹម​​​១​ភាគ​៣​ ពី​ចំនួន​​ប្រជា​​ជន​​​១២៧,៧​លាន​នាក់​​នា​ពេល​បច្ចុ​ប្បន្ន ។

​មូល​ហេតុ​​​​​​ចម្បងដែល​​ជន​ជាតិ​ជប៉ុនមិន​ចង់​​​មាន​កូន​​​​ដោយ​សារ​​ថ្លៃ​​ចំណាយ​​លើការ​​រស់​នៅ​​​ខ្ពស់​ រួម​ទាំង​​មនុស្ស​សម័យ​​ថ្មី​​ក្នុង​ប្រទេស​​ជប៉ុន​​មាន​​ចំណាប់អា​រម្ម​ណ៍​​លើ​ការ​​រួម​ភេទ​ និង​បង្កើត​ក្រុម​គ្រួសារ​​​កាន់​តែ​​​មាន​ចំនួន​​​​​​​តិច ​ដោយ​ប្រទះ​​ឃើញ​ថា ​បុរ​ស​​នៅ​លីវ​​ជន​ជាតិ​ជប៉ុន​ច្រើនជាង​​​​៦​ភាគ​រយ​​គ្មាន​គូស្នេហ៍​ និង​ជិត​​​៥០​ភាគ​រយ​​នៃ​ស្ត្រី​​​នៅ​លីវ​​ក្នុង​ប្រទេស​​ជប៉ុន​​​ក៏​គ្មាន​​គូស្នេហ៍​​ដូច​គ្នា ៕