ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​ន​អាយុ​5​ឆ្នាំ​ ម្តាយ​នៅ​តែ​បំបៅ​ដោះ​ដើម្បី​ផ្តល់​ការ​កក់​ក្តៅ​ដល់​កូន​

14 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាលពី​ថ្ងៃទី​១១ ​ឧសភា​ កន្លង​មក​​ ផ្សា​យ​ឱ្យ​ដឹង​ថា​ ​ទស្ស​នាវដ្តី​«​ថែម​»​បាន​បង្កើត​ទិដ្ឋ​ភា​ព​គួរ​​ឱ្យ​ចម្លែក​​ក្នុងចិត្ត​ និង​ភ្ញាក់​ផ្អើល​ដល់អ្នក​អាន​ ​ដោយ​បង្ហាញ​រូបភាព​ស្ត្រី​ម្នាក់​កំពុង​អាយុ​២៦​ឆ្នាំ​ ​បំបៅ​ដោះ​កូន​អាយុ​៣​ឆ្នាំ​ ។

ទស្ស​នាវដ្តី​ខាង​លើ​បា​ន​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​ស្ត្រី​ជាម្តាយ​ជន​ជាតិ​អាមេរិក​ ដែល​មានវិធី​សាស្ត្រ​ចិញ្ចឹម​កូន​ដ៏​ចម្លែក​ខុស​ពីស្ត្រី​ផ្សេង​ ព្រោះ​នៅ​តែ​បំបៅ​ដោះ​កូន​ ​ទោះបី​ជាកូន​មាន​អាយុ​ច្រើន​​ឆ្នាំ​ក៏ដោយ​ ។

នាងហ្សា​មី លីន​ ហ្គ្រូ​ម៉េដ​ អ្នក​ស្រុក​នៅ​ក្រុង​ឡូស​អេន​ជឺឡេស​ អាយុ​២៦​ឆ្នាំ​ ​បាន​បង្ហាញ​ពីទឹក​ចិត្តក្នុង​ការចិញ្ចឹម​បីបាច់​កូន​របស់ខ្លួន​ដោយ​បញ្ជាក់​ថា​​ នាង​បានប្រើ​វិធី​សាស្ត្រ​ចិញ្ចឹម​កូន​ បច្ចុប្បន្ន​ ​​ដូច​កូន​ច្បង​​របស់​នាង​ដែល​មានអាយុ​៥​ឆ្នាំ​ ហើយ​ក្លាយ​ជាបញ្ហាចម្បង​ត្រូវ​បាន​វិភាគ​តាម​ប្រព័ន្ធ​អ៊ីនធើ​រណេត​ ។

សម្រាប់​រូប​នាងផ្ទាល់​ ក៏​ត្រូវ​បានចិញ្ចឹម​ដោយ​​​ទឹក​ដោះ​ម្តាយ​រហូត​ដល់​អាយុ​៦​ឆ្នាំ​​ដែរ​ ។ ការ​ផ្តល់​ទឹក​ដោះ​ម្តាយ​ដល់​កូន​ប្រៀប​ដូច​ជាវត្ថុ​គួរ​ឱ្យ​កក់​ក្តៅ​សម្រាប់​កូន​ ព្រោះ​កូនបាន​ឱប​ម្តាយ​ ហើយ​​ម្តាយ​អាច​លួង​លោម​កូន​​​​ និងផ្តល់​ក្តី​ស្រឡាញ់​ដ៏​កក់​ក្តៅ​ ដែល​​ទាំង​នេះ​បាន​កើតចេញ​ពីបទ​ពិសោធន៍​​ដែល​ខ្លួន​ធ្លាប់​ជួប​ដោយ​ផ្ទាល់​ ។

ក្រៅ​ពី​នេះ​ នាង​បាន​បន្ត​ទៀត​ថា​ ​ខ្លួន​​តាំង​ចិត្ត​នឹង​ផ្តល់​ទឹក​ដោះ​ដល់​សាមូអេល​ ​ដែល​ជា​កូន​បច្ចុប្បន្ន​​​​​សុំពី​ប្រទេស​អេ​ត្យូពី​ ​​ជា​មធ្យម​មួយ​លើក​ក្នុងមួយ​ខែ​​​ ​៕