រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានជាប់ចោទពីបទលួចមាសរបស់គេ ព្រោះតែចង់ល្អមានមាសពាក់ហ៊ីហាសុំ.លគ្រឿងអលង្ការរួចប្រុងនឹងរត់គេចខ្លួន ប៉ុន្តែសំណាងមិនល្អត្រូវបានគេចាប់ខ្លួនប្រគល់ទៅឱ្យប៉ូលិសដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ឧសភា ២០១២ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីជាប់ចោទឈ្មោះហ៊ាង ពិសី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំពោះការចោទប្រកាន់ខាងលើស្ត្រីឈ្មោះឡាំ នីរ៉ា អាយុ៣៤ឆ្នាំ ជាម្ចាស់គ្រឿងអលង្ការប្រកបរបរលក់មាសក្នុងផ្សារទឹកថ្លាបានឱ្យដឹងថា នាងម្នាក់នេះប្រើល្បិចធ្វើជាសួរនាំច្រើន និងសុំ.លគ្រឿងអលង្ការរួចហើយយករត់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ