ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អូស្ត្រាលី​ម្នាក់​​ដែល​​ត្រូវ​​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ប្រកាស​ថា​ស្លាប់​បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​

14 ឆ្នាំ មុន

AFP ​ផ្សាយ​ឱ្យដឹង​ថា​ បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​បុគ្គលិក​ពេទ្យ​ប្រកាស​ថា​ បាន​ស្លាប់​ក្រោយ​ពី​ជួប​ឧប្ប​ត្តិហេតុ​ក្រឡាប់​រថយន្ត​ ប៉ុន្តែ​បច្ចុប្បន្ន​បានទទួលការអនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ ព្រោះ​អាការរបួស​មា​ន​សភាព​ល្អប្រសើរ​​ឡើង​វិញ​ ។ ​

លោក​ដានី​ញែល​ ហាហ្វ​ អាយុ​៣០​ឆ្នាំ​ ​បាន​ជាប់​ក្នុុង​រថយន្ត​​ដែល​ក្រឡាប់​​នៅ​ជាយ​ក្រុង​ម៉េល​​ប៊ន​ និងត្រូវ​បាន​ប្រកាស​ថា​​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​ ក្រោយពី​ទទួល​ការ​ព្យាបាល​ជាលើក​ដំបូង​កាលពីថ្ងៃទី​១ មេសា​ ​កន្លង​មក​ ​។ ​​របាយ​ការណ៍​បញ្ជាក់ថា​ ​គេស្ថិត​នៅ​ក្នុង​រថយន្ត​រយៈ​ពេល​ជិត​១ម៉ោង​ ខណៈ​ពេល​ប៉ូលិស​ចាប់​ដំណើរ​ការ​ត្រួត​ពិនិត្យ​រហូត​ដល់មន្ត្រី​សង្គ្រោះ​បន្ទាន់​ចាប់​ផ្តើម​បំលាស់​ទី​ខ្លួនប្រាណ​ជន​រង​គ្រោះ​ ដែល​ពួក​គេ​គិត​ថាជា​សាក​សព​ ប៉ុន្តែ​ប្រទះ​ឃើញ​ថា​ បេះ​ដូង​ ខ្លួន​ប្រាណ​របស់ជនរង​គ្រោះ​នៅ​ដំណើរ​
ការ​ ។

តាមប្រភព​ពី​កាសែត​«​ឌី​អេច​»​ផ្សាយ​ឱ្យដឹង​ថា​ ​លោក​ហា​ហ្វ​ បានចាក​ចេញ​ពី​មន្ទីរពេទ្យ​ កាលពី​ថ្ងៃទី​១០ ឧសភា​ ​កន្លង​មក​ ខណៈ​ពេល​ឪពុក​របស់​លោក​​ថ្លែងថា​ ​«​យើង​ដឹង​ថា ​វា​ជា​រឿង​ដ៏​អច្ឆរិយៈ​ ដែល​ដានី​ញែ​ល​អាចដើរ​បាន​ និងរស់​រាន​មានជីវិត​វិញ​ »​ ។ ខាង​មន្ទីរពេទ្យ​វិច​តូរីយ៉ា​បង្ហើប​​ឱ្យដឹង​ថា​ បច្ចុប្បន្ន​គេ​កំពុង​​​ស៊ើប​អង្កេត​ពី​កំហុស​ឆ្គង​របស់​បុគ្គ​លិក​​ពេទ្យ​ខាង​លើ​ ​ចំនួន​២​នាក​ដែល​កំពុង​ប្រេះ​​ស្រាំ​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​​ ៕