ប្រធានាធិបតីវេណេស៊ុយអេឡាលោកហ៊ូហ្គោ ឆាវេស បានវិលមកដល់ស្រុកវិញកាលពីយប់ថ្ងៃទី១១មកទី១២ឧសភាហើយលោកប្រកាសពីការបញ្ចប់និងជោគជ័យនៃការព្យាបាលបែប RIDIOTHERAPIE នៅគុយបា ដើម្បីព្យាបាលជំងឺមហារីករបស់លោក ។
ពេលមកដល់ព្រលានយន្តហោះក្រុងការ៉ាកាស់ លោកឆាវេសថ្លែងថា ខ្ញុំសូមជម្រាបថាការព្យាបាលបែប RADIOTHERAPIE រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានបញ្ចប់ប្រកបដោយជោគជ័យ ។
លោកហ៊ូហ្គោ ឆាវេស អាយុ៥៧ឆ្នាំ ទទួលការវះកាត់២លើកកាលពីឆ្នាំទៅមិញដើម្បីយកសាច់មហារីកចេញហើយទទួលការព្យាបាលបែប CHIMIOTHERAPIE បន្ទាប់មកបែប RADIOTHERAPIE ដើម្បីព្យាបាលជំងឺមហារីកនោះ ។ លោកពុំដែលលាតត្រដាងប្រាប់ពីប្រភេទនៃជំងឺមហារីករបស់លោកឡើយទាំងការវាយតម្លៃរបស់ក្រុមគ្រូពេទ្យ ខណៈជិតដល់ការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនាថ្ងៃទី៧តុលាខាងមុខនេះ ។
កាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៩មកលោកឆាវេសជាមេដឹកនាំឆ្វេងនយមអាមេរិកឡាទីនមួយរូប បានឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីរយៈ ពេល៦ឆ្នាំទៀតដែលការបោះឆ្នោតគ្រោងធ្វើនាថ្ងៃទី៧ តុលាដោយត្រូវប្រជែងគ្នាជាមួយបេក្ខជនគណបក្សប្រឆាំងលោកហេនរីក តាព្រីឡេស រ៉ាដូនស្គី អភិបាលរដ្ឋមីរ៉ាន ដាជារដ្ឋមានជាងគេរបស់ប្រទេស ៕
ចែករំលែកព័តមាននេះ