ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វហ្គានីស្ថាន​​ ៖ ​ពួក​​ជន​ស្លៀក​ពាក់​​ប៉ូលិស​​សម្លាប់​ទាហាន​អូតង់​​​​2នាក់

14 ឆ្នាំ មុន

អង្គការ​​​​អូតង់​​​​រាយ​ការណ៍​​​ថា បុរស​​២​នាក់​ ស្លៀក​ពាក់​​​​ឯក​​សណ្ឋាន​​ប៉ូលិស​​អាហ្វហ្គានីស្ថាន​​​​បាន​​បាញ់​​សម្លាប់​​ទាហាន​អូតង់​​​២នាក់​​​កាលពី​​ថ្ងៃទី​​​១២​ឧសភា​​នៅ​ភាគ​ខាង​​ត្បូងអាហ្វ​អាហ្គានី​ស្ថាន​ ។​

​អ្នកនាំពាក្យ​ម្នាក់​របស់​​​​កង​កម្លាំង​​អូតង់​​​​នៅ​អាហ្វហ្គា​នីស្ថាន​​​​គូស​បញ្ជាក់​ថា យើង​​​ទទួល​បាន​​​​ពាក្យ​ចចាមអារ៉ាម​​​ថា​ខ្មាន់​​កាំភ្លើងទាំង​​២នាក់​​នោះ​​​​​ស្ថិត​ក្នុង​ជួរកង​កម្លាំង​ប៉ូលិស​​អាហ្វហ្គា​នីស្ថាន​ ក៏​ប៉ុន្តែ​របាយ​ការណ៍​​នានា​បញ្ជាក់​​ថា​បុរស​​ទាំង​នេះ ជា​ពួក​បះបោរ​​​បន្លំ​ខ្លួន​​​ធ្វើ​ប៉ូលិស​​​ហើយ​​ពួកគេ​​ពុំមែន​ជា​​ប៉ូលិស​ទេ ។  ការអះអាង​​ទាំងនេះ​គឺ​​ផ្ទុយ​​គ្នា​​នឹង​ការរៀបរាប់​របស់​​លោក​ម៉ូហា​ម៉ាដ អ៊ីស្មា​អ៊ីល​ ហូតាន់ ​នាយ​ប៉ូលិស​​ម្នាក់​ទទួល​​បន្ទុក​សន្តិសុខ​ខេត្ត​ហែល​ម៉ង់​ ដែល​​កើត​មាន​​ឧប្បត្តិ​ហេតុ​នេះ​ដែល​​​​តាម​​នាយ​ប៉ូលិស​​​រូបនោះ​ថា​ ​ខ្មាន់​​​កាំភ្លើង​​ចាប់​​តាំងពី​១ឆ្នាំមក​ហើយ​ស្ថិត​ក្នុង​កង​​វរសេនាតូច​​ទី​៥របស់​ប៉ូលិសអាហ្វហ្គា​នីស្ថាន​ ។ មុននេះ​​លោក​​​ហ្វារីដ ​អាម៉ាដ​ ហ្វារ​ហង់​​ អ្នក​នាំពាក្យ​​​​របស់​​ប៉ូលិស​ខេត្ត​នោះ​​ថ្លែងថា ជន​រង​គ្រោះ​​ទាំង២​​​នាក់ ជាទាហាន​​អង់​គ្លេស​​ត្រូវ​​សម្លាប់​​​ដោយ​​​ប៉ូលិស​អាហ្វហ្គានី​ស្ថាន​​​២​នាក់​ក្នុង​​មូល​ដ្ឋាន​​​យោធា​​​រួម​មួយ​ន​នៃ​ស្រុក​​ NAHRE SARAJ  ខេត្ត​ហែល​ម៉ង់​ ។​

សមាជិក​​​កង​កម្លាំង​អូតង់​នៅអាហ្វហ្គា​នីស្ថាន​​​ ២២​នាក់​ហើយ​​​ត្រូវស្លាប់​​ក្នុងឆ្នាំ​២០១២​ដោយ​​សារ​ការ​បាញ់​ប្រហារ​​របស់កង​កម្លាំងអាហ្វ​ហ្គានីស្ថាន​​ក្នុង​​ឧប្បត្តិ​ហេតុ​​​ដាច់​ដោយឡែក​ពីគ្នា​ចំនួន​​១៦ ៕