កាសែតជប៉ុនអាសាហុីស៊ីមប៊ុន រាយការណ៍កាលពីថ្ងៃទី១១ឧសភាថាសហរដ្ឋអាមេរិកនិងជប៉ុនបានសម្រេចដាក់ពង្រាយចាប់ពីពាក់កណ្តាលខែកក្កដាទៅនូវយន្តហោះដឹកជញ្ជូនតាមអាកាសធុនMV-22 OSPREY នៅកោះអូគីណាវ៉ា ។
យោងតាមព័ត៌មាននេះថា សហរដ្ឋអាមេរិក គ្រោងដាក់ពង្រាយនាគ្រាដំបូងនូវយន្តហោះធុននេះជាច្រើនគ្រឿងនៅឯមូលដ្ឋានអាកាសចរណ៍ ហ្វូតេនម៉ា សម្រាប់ដំណាក់កាល៣ខែ ។ ចំនួនយន្តហោះប្រភេទនេះនឹងឡើងដល់១២គ្រឿង ក្នុងខែតុលា ហើយបន្ទាប់មកដល់២៤គ្រឿង ។
យន្តហោះធុនMV-22 OSPREY ជាយន្តហោះដឹកជញ្ជូនដ៏៏ទំនើបអាចហោះឡើងត្រង់និងចុះត្រង់យ៉ាងឆាប់រហ័ស ។ ជាយន្តហោះអាចប្រើបានច្រើនយ៉ាង ផលិតឡើងដើម្បីឆ្លើយតបចំពោះការទាមទារគ្រប់សេវាកម្មយោធា ។ យន្តហោះធុននោះពេលផលិតជួបប្រទះនឹងគ្រោះថ្នាក់មួយចំនួនដែលរហូតដល់មានដំណាក់កាលមួយផ្អាកមិនឱ្យហោះហើរផង ។ សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះធុន MV-22 OSPREY ក្នុងប្រតិបត្តិការប្រយុទ្ធចាប់តាំងពីឆ្នាំ២០០៧ មក នៅកន្លែងនានាដូចជានៅអុីរ៉ាក់ជាដើម ៕
ចែករំលែកព័តមាននេះ