ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​អូបាម៉ា​​យល់​ថា​​អឺរ៉ុបត្រូវ​​ធ្វើ​ដូច​អាមេរិក​​​ដែរ

14 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​​លោក​បារ៉ាក់ អូបាម៉ា​​  វាយ​​​តម្លៃ​​កាលពី​​ថ្ងៃទី​​១០​ឧសភា​​​​ថា​អឺរ៉ុប​​ស្ថិត​ក្នុង​សភាព​ការណ៍​​លំបាក​​​​ជានិច្ច​ខាង​​ផ្នែក​​​សេដ្ឋ​កិច្ច​​មួយ​ផ្នែក​​​មកពី​អឺរ៉ុប​ពុំ​បាន​​​ប្រកាន់​​​យក​​វិធាន​ការ​​​មួយ​ចំនួន​ដូចដែល​​សហរដ្ឋអាមេរិក​​បាន​ចាត់ ។​

លោកអូបាម៉ា​​​ដែល​​ថ្លែង​ទៅ​កាន់​​មនុស្ស​ទាំង​ឡាយ​ពេល​ដើរ​ប្រមូល​​​មូល​និធិ​​សម្រាប់​​​ឃោស​នា​​​​បោះឆ្នោត​​នៅទីក្រុង​ស៊ីអេថល យល់​ថា​ បណ្តា​បញ្ហា​របស់​​អឺរ៉ុប​ និងតម្លៃ​​ប្រេង​​​សាំង​ឡើង​​​ខ្ពស់​ក៏ជា​​កត្តា​មួយ​ក្នុង​ចំណោម​​កត្តា​ដែល​​​ធ្វើ​ឱ្យ​​​​ប៉ះពាល់​​ដល់​កំណើន​​សេដ្ឋកិច្ច​​​របស់​​​សហរដ្ឋ​អាមេរិក​ដែរ ។ ​អឺរ៉ុប​​នៅតែ​​​ស្ថិត​​ក្នុង​សភាព​​ការណ៍​​លំបាក​​មួយ​ផ្នែក​​មកពី​ខ្លួន​ពុំ​​​​ចាត់​នូវ​​វិធាន​ការ​​​ប្រកប​ដោយ​​ការ​​តាំង​ចិត្ត​​មួយ​ចំនួន​ដូច​ដែល​​​យើង​បាន​ចាត់​តាំង​ពី​​ចាប់​​ផ្តើម​​​មាន​សេដ្ឋ​កិច្ចបាក់​ស្រុត​មក ។​

ស្ថាន​ភាព​​សុខភាព​សេដ្ឋ​កិច្ច​អាមេរិក​​ នឹង​ជា​​កត្តា​សំខាន់​សម្រាប់​​ការបោះ​​ឆ្នោត​​​ប្រធានាធិបតី​​​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​​ខាង​មុខ​នេះ ។   គូ​ប្រជែង​​​​របស់​​​​លោក​​​អូបាម៉ា​​​​លោក​មីត​រ៉ូមនី បាន​ចោទ​ប្រកាន់​​ពួក​ប្រជា​​ធិបតេយ្យ​​​​ថា​ខ្វះ​សមត្ថភាព​ដើម្បី​​ទាញ​​​សហរដ្ឋអាមេរិក​​​ឱ្យ​​ចេញផុតពីការ​បាក់​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច​និង​​កាត់បន្ថយអត្រា​​អ្នក​ឥតការ​ងារ​ធ្វើ ។​

លោក​​​អូបាម៉ា​បន្តថា ​តម្លៃ​​​ប្រេង​សាំងខ្ពស់​​​នៅ​​តែប៉ះពាល់​​ដល់​មនុស្ស​​ជាច្រើន​។  តម្លៃ​ផ្ទះ​​នៅ​តែ​​​ទាប​ក្នុងទូទាំង​​ប្រទេស ក៏ប៉ុន្តែ​ព័ត៌​មាន​​​ថ្មី​គឺថា​​យើង​បាន​​​ងើប​ឡើង​វិញ​ហើយ ៕​