ម៉ាស៊ីនឃោសនារុស្ស៊ីរាយការណ៍កាលពីថ្ងៃទី១០ឧសភាថា អ្នកទេសចរមួយក្រុមមានគ្នា១៦នាក់បានបាត់ខ្លួនក្នុងតំបន់ភ្នំនៅកូកាស់ខាងជើងក្នុងសាធារណរដ្ឋកាបាឌីណូ-បាល់ការីរបស់រុស្ស៊ី ។
ទីភ្នាក់ងារព័ត៌មាន RIA NOVOSTI បានដកស្រង់សេចក្តីរាយការណ៍របស់ផ្នែកសភាពការណ៍បន្ទាន់តំបន់ថាការទាក់ទងត្រូវបាត់ជាមួយអ្នកទេសចរទាំង១៦នាក់នោះដែលមានដើមកំណើតនៅទីក្រុងអាស្ត្រាខាន់ភាគខាងត្បូងរុស្ស៊ី ។ ប្រភពនោះបញ្ជាក់ថា អ្នកទេសចរទាំងនេះ ធ្វើដំណើរតាមផ្លូវកាត់ភ្នំមួយមានចម្ងាយ១១៧គ.ម ។
ផ្នែកសភាពការណ៍បន្ទាន់តំបន់និយាយថា បានបញ្ជូនឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកជួយសង្គ្រោះ២០នាក់តាមរកអ្នកទេសចរទាំងនោះ ក៏ប៉ុន្តែបេសកកម្មតាមរុករកនេះ ពុំទទួលលទ្ធផលណាមួយឡើយ ។ ការរុករកកំពុងបន្តទៀត ៕
ចែករំលែកព័តមាននេះ