អាជ្ញាធរក្នុងទីក្រុងប៉េកាំងត្រៀមចាត់វិធានការលើរោងចក្រដែលបង្កើតសារធាតុពុលបរិមាណច្រើនក្នុងទីក្រុងចំនួន១.២០០កន្លែង នៅក្នុងឆ្នាំ២០១៥ ដើម្បីបង្កើនគុណភាពបរិស្ថាន។
តាមសារព័ត៌មានកាលពីថ្ងៃទី១០ ឧសភា កន្លងមក ផ្សាយថាមន្ទីរការពារបរិស្ថានក្នុងទីក្រុងប៉េកាំងថ្លែងឱ្យដឹងថា អាជ្ញាធរនឹងចាត់វិធានការលើសហគ្រាស និងរោងចក្រ ដូចជារោងចក្រក្រឡឹង រោងចក្រគីមី និងរោងចក្រផលិតគ្រឿងតុបតែងលម្អផ្ទះ ក្នុងទីក្រុងប៉េកាំង ចំនួន១.២០០កន្លែង នៅក្នុងឆ្នាំ២០១៥ ដើម្បីកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាស ។ ការចាត់វិធានការនោះគឺអាចបញ្ជាឱ្យបិទ ឬផ្លាស់ទៅបើកនៅកន្លែងផ្សេង ។
អាជ្ញាធរចាត់វិធានការនោះ ក្រោយពីក្រុងប៉េកាំង ចាប់ផ្តើមជួបនឹងបញ្ហាផ្សែងអួអាប់ជាញឹកញាប់ដោយមានពេលខ្លះធ្វើឱ្យជើងហោះហើរ និងការចេញដំណើររបស់រថភ្លើងត្រូវពន្យារពេល ។
លើសពីនេះធ្វើឱ្យកើតមានបញ្ហាសុខភាពក្នុងទីប្រជុំជនទូទៅ បង្កើតឱ្យមានរហស្សនាមថា ជាទីក្រុងមានជាតិពុលច្រើនបំផុតនៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ