ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ហូលីវូដ​​លោក​ GEORGE CLOONEY​ប្រមូល​​​​ប្រាក់​​​ច្រើន​​​ជួយ​​លោក​អូបាម៉ា

14 ឆ្នាំ មុន

នា​ថ្ងៃទី​​​១០​ឧសភា​​​លោក​បារ៉ាក់​​អូបាម៉ា​​​​ទទួល​​​បាន​​ប្រាក់​​​ជាច្រើន​​លាន​​ដុល្លារ​​​​សម្រាប់​​​ទ្រទ្រង់​​​​ដល់​​ការឃោសនា​បោះ​ឆ្នោត​ដើម្បី​​ឱ្យ​​លោក​​​​​បាន​ជាប់​​ឆ្នោត​​ជាថ្មី​ពី​​​លោក​ GEORGE CLOONEY ដែល​​ជា​តួអង្គ​​សំខាន់​​ម្នាក់​​​ខាង​ប្រមូល​​​ប្រាក់​​​ជួយ​ប្រធានាធិបតី​​ចប់​អាណត្តិ​​​អាមេរិក ។

​លោក​អូបាម៉ា​ ដែល​ប្រជែង​​យក​អាណត្តិ​​ទី​២ រយៈពេល​​​៤ឆ្នាំ​ទៀត ក្នុង​ការ​​​​បោះឆ្នោត​​​ប្រធានា​ធិបតី​​​នា​ថ្ងៃទី​​៦ វិច្ឆិកា ​​​ខាង​មុខនេះ​បាន​ទៅ​​កាន់​​គេហដ្ឋាន​​​របស់​តារា​ភាពយន្ត​និង​ជា​​ផលិត​ករ​ខ្សែ​ភាពយន្ត​ហូលីវូដ​នោះ​ ​ស្ថិត​នៅលើ​​កូនភ្នំ​ហូលី​វូដ។ មែន​ហើយ​​​លោក​អូបា​ម៉ា​​អាចទទួល​​បានពី​​តារា​​ដ៏ល្បី​​​បំផុត​មួយរូប​​របស់​ហូលីវូដ​​​នូវ​ប្រាក់​​ជួយ​ទ្រទ្រង់​​​​ដល់​ការឃោសនា​​បោះ​ឆ្នោត​​ដល់​ទៅ​​​​ជិត​១៥លាន​​​ដុល្លារ ។ ​ប្រាក់​ជួយ​ទ្រទ្រង់​​​​ដែល​​​ត្រូវ​​ទទួល​​បាន​​នាយប់​​ថ្ងៃទី​​១០​ឧសភា​​​​មាន​ចំនួន​​​​​៦​លាន​​ដុល្លារ​ ដែល​ជា​ពិសេស​បាន​​មកពី​ពួកអ្នក​មាន​​ចំនួន​១៥០​នាក់​ ។  មុន​ទៅ​កាន់​​ទីក្រុង​​​​​​ឡូស​អេនចឺឡេសលោក​​​អូបាម៉ា​​ឈប់​​សំចត​​​​នៅ​​ក្រុង​​​ស៊ីអេថល់​​​ ដែល​​​នៅទីនោះ​​លោក​អាច​ប្រមូល​​បាន​ក្នុង​​កិច្ច​ប្រជុំ​ប្រមូល​​ប្រាក់​២​ ​នូវ​​ទឹក​ប្រាក់​​ជួយ​ទ្រទ្រង់​​សរុប​ជាង​​៣លាន​​​ដុល្លារ​​​ ។

​លោក​​​អូបាម៉ា​​​ ប្រមូល​​​ប្រាក់​ជួយ​ទ្រទ្រង់​​​​​ការឃោសនា​​​បោះឆ្នោត​​​​បាន​២០០​​​​លាន​ដុល្លារ​​​ចាប់​តាំងពី​​លោក​​ប្រកាស​​ឈរឈ្មោះ​​ជា​បេក្ខជន​​ពីខែ​​​មេសា​​ឆ្នាំ​២០១១មក  ៕​