ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះមាន​​​ដំណោះ​ស្រាយ​​​​​អ.ស.ប​​ស៊ូដង់​​​ទាំង2បន្ត​​​ច្បាំង​​គ្នា​

14 ឆ្នាំ មុន

ភាព​តានតឹង​​​​មាន​ការ​កើន​ឡើង​​​​ថែម​ទៀត​​​រវាង​ស៊ូដង់​​និង​ស៊ូដង់​ខាងត្បូង​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​​​ថ្មីៗ​​នៅ​​តាមព្រំដែន​​ទោះបី​ជា​មាន​​ដំណោះ​ស្រាយ​​មួយ​របស់​​ក្រុមប្រឹក្សា​​សន្តិសុខ​​អ.ស.ប​​​ដែល​​ស្នើ​ឱ្យ​​ប្រទេស​​​ទាំង២​​​បញ្ឈប់​​​​ការ​​ប្រទូស្តរ៉ាយ​​​គ្នា​​​ក៏​ដោយ ។​​ប្រធានាធិបតី​​​​​​ស៊ូដង់​​​​លោក​​អូម៉ា​​អែល​​បេ​សៀរ បាន​ព្រមាន​​កាលពី​ថ្ងៃទី​១០​ឧសភា​​ថា​​ប្រទេស​របស់​លោក​នឹង​មិនធ្វើ​​​តាម​​ទាំង​​​អ.ស.ប​​ទាំង​សហ​ភាព​​​​អាហ្វ្រិកដែល​នោះ​​​ជាការ​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ថែមទៀត​​​ដល់​​ការ​អនុវត្ត​ដំណោះ​​ស្រាយ​​​មួយ​​​​ដែល​ឱ្យ​ក្រុងខាទុម​​និងក្រុង​​​​ជូបា​ បញ្ឈប់​​​​ការ​​​ប្រទូស្តរាយ​គ្នា ។​

​​ក្នុង​សុន្ទរកថា​មួយ​​នៅ​ក្រុង​​ខាទុម​​លោក​​ប្រធានាធិបតី​​​បេ​សៀរ​ថ្លែង​ថា​ យើង​នឹង​អនុវត្ត​​​តាម​​ដំណោះ​ស្រាយ​ពេល​​ដែល​​យើង​​​ចង់​ ប៉ុណ្ណោះ​ ។​ ​គ្មាន​​​នរណា​ម្នាក់​​​​អាច​​​បង្ខិតបង្ខំ​​​ឱ្យ​​យើង​​ធ្វើ​​នូវ​អ្វីដែល​​​យើង​​​ពុំ​ចង់​​ធ្វើ​នោះឡើយ ​ទាំង​​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ទាំង​ក្រុម​​​​ប្រឹក្សា​សន្តិភាព​​​និង​សន្តិសុខ​​របស់​​​សហភាព​អាហ្វ្រិក​ ។​

ក្នុងដំណោះ​ស្រាយ​​របស់​ខ្លួន​គាំទ្រ​ដោយ​​​សហភាព​​​អាហ្វ្រិក​​​​ក្រុម​ប្រឹក្សា​​សន្តិសុខ​អ.ស.ប​ បាន​​ស្នើ​​​ដល់​​ប្រទេស​ជិតខាង​​ទាំង២​ឱ្យ​បញ្ឈប់​​ការ​ប្រយុទ្ធ​គ្នា​​នៅតាម​ព្រំដែន​​​បើពុំ​ដូច្នោះ​ទេ នឹង​ទទួល​​​រងទណ្ឌ​កម្ម​រួច​ចាប់​ផ្តើម​​​​ការចរចា​គ្នា​​យ៉ាង​​​យូរ​​​ត្រឹម​​​​​ថ្ងៃ​ទី​១៦​ឧសភា ។
​ខណៈ​ដែល​​ការ​ប្រយុទ្ធ​គ្នា​​​​​យ៉ាង​​សាហាវ​​នានា​​​​ត្រូវ​បាន​រាយ​ការណ៍​​​ថា​កើត​មាន​​នៅ​​តាម​បណ្តោយ​​​​ព្រំដែន​​ដែល​មាន​ជម្លោះ​​ ស៊ូដង់​​​ខាង​ត្បូង​​និយាយ​​​ថាខ្លួន​​ត្រៀម​ចរចា​​គ្នា​គ្រប់​ពេល ។ លោក​​​ដេង​អាល័រ រដ្ឋមន្ត្រី​​​​ខុទ្ទកាល័យ​​​ប្រធានា​ធិបតី​​​​ស៊ូដង់​​​ខាង​ត្បូង​និយាយ​​កាលពី​ថ្ងៃទី​១០​ឧសភា​​ថា ប្រសិន​​បើ​យើង​​​មិន​អនុវត្ត​និង​​មិន​ធ្វើ​តាម​​ដំណោះ​​​ស្រាយ​​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​អ.ស.ប​​​​​នោះ​ជម្លោះ​​​​នឹង​អាច​កាន់​តែ​​រីកធំ ។

កងទ័ព​​ស៊ូដង់​​​​ក្នុង​​សេចក្តី​​​ប្រកាស​​មួយ​​​កាលពី​យប់​​ថ្ងៃទី​​៩ ឧសភា​​និយាយ​ថា ​ការ​ប្រយុទ្ធ​​​គ្នា​​យ៉ាង​​​​​សាហាវ​នានា​​កើត​មាន​​រវាង​កង​ទ័ព​​ស៊ូដង់​និង​កងទ័ព​​​​ស៊ូដង់​ខាងត្បូង​​នៅតាម​​ព្រំដែន​​​រវាង​ប្រទេស​​ទាំង២ ហើយ​កង​ទ័ព​​ស៊ូដង់​​អាច​​វាយ​រុញ​ច្រាន​​​កង​ទ័ព​​ស៊ូដង់​​ខាង​ត្បូង​​និង​សម្ព័ន្ធ​​មិត្ត​គឺ​ពួកឧទ្ទាម​​​នៅ​​​​ដាហ្វួរ ៕​