បណ្តាអ្នកទទួលខុសត្រូវខាងត្រួតពិនិត្យទឹកជំនន់មូលដ្ឋានគូសបញ្ជាក់កាលពីថ្ងៃទី១០ ឧសភាថា មនុស្សជាង១,២លាននាក់រងការប៉ះពាល់ដោយព្យុះនានានិងភ្លៀងខ្លាំងធ្លាក់ដុំព្រិលទឹកកកចាប់តាំងពីថ្ងៃទី៨ឧសភាមកក្នុងខេត្តហ៊ូណាន់ ភាគខាងត្បូងប្រទេសចិន។
យោងតាមមជ្ឈមណ្ឌលឧតុនិយមខេត្តថា សរុបមានការប្រកាសពីធាតុអាកាសអាក្រក់ចំនួន៥៥ត្រូវបានចេញផ្សាយរវាងថ្ងៃទី៨ទៅទី១០ឧសភាក្នុងនោះមានការប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំងចំនួន៣៤ ប្រកាសអាសន្នពីការធ្លាក់ដុំព្រិលទឹកកកចំនួន៥ ប្រកាសអាសន្នពីខ្យល់ខ្លាំងចំនួន៦ និងប្រកាសអាសន្នពីព្យុះចំនួន១០ ។ មានខ្យល់បោកបក់យ៉ាងខ្លាំងដល់ល្បឿន៧២គ.មក្នុងមួយម៉ោងកើតមាននៅស្រុកយ៉ុងស៊ុន និងស្រុកចាលិញ ។ ទីក្រុងជីស៊ូនិងទីក្រុង លូឌី ភាគខាងលិចនិងភាគកណ្តាលខេត្តហ៊ូណាន់ រងការប៉ះពាល់ដោយភ្លៀងធ្លាក់ដុំព្រិល ។
ភាគកណ្តាលនិងខាងលិចខេត្តនោះក៏រងការធ្លាក់ភ្លៀងខ្លាំងនិងទឹកជំនន់ដែរ ។ ភ្លៀងនឹងធ្លាក់ខ្លាំងថែមទៀតនាថ្ងៃទី១១ឧសភា ក្នុងខេត្តនោះ ។ ការខូចខាតខាងសេដ្ឋកិច្ចដោយផ្ទាល់ដោយសារធាតុអាកាសអាក្រក់ទាំងនេះមានដល់៨៦៣លានយន់ (១៣៧លានដុល្លារ) ៕
ចែករំលែកព័តមាននេះ