ក្រសួងមហាផ្ទៃស៊ីរីថ្លែងកាលពីថ្ងៃទី១០ឧសភាថាចំនួនអ្នកស្លាប់ដោយសារការផ្ទុះយ៉ាងខ្លាំង២ដែលធ្វើឱ្យរង្គើរដ្ឋធានីដាម៉ាស់នាថ្ងៃនោះដែរឡើងដល់យ៉ាងតិច៥៥នាក់ហើយមនុស្សដល់ទៅ៣៧៣នាក់ក្នុងនោះរួមមានបុគ្គលិកយោធាផងត្រូវរបួស ។
ក្រសួងនោះបញ្ជាក់ថា សាកសពមនុស្សជាច្រើននាក់ដែលដាច់ដោចខ្លួនប្រាណពុំទាន់អាចកំណត់អត្តសញ្ញាណដឹង ។ ការវាយប្រហារទាំងនោះកើតមានលើផ្លូវហៃវេមួយបង្កឡើងដោយរថយន្តផ្ទុកគ្រឿងផ្ទុះ២គ្រឿងបើកដោយជនអត្តឃាត២នាក់ ។ ប្រភពនានានិយាយថា ជនអត្តឃាតទាំង២នាក់នោះធ្វើឱ្យផ្ទុះនៅមុខប្លុកផ្នែកស៊ើបការណ៍សាធារណៈនៅក្រុងដាម៉ាស់នាពេលព្រឹក ។ ក្រសួងមហាផ្ទៃស៊ីរីវាយតម្លៃថា គ្រឿងផ្ទុះដល់ទៅ១.០០០គ.ក្រ ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារទាំង២នេះ ៕


ចែករំលែកព័តមាននេះ