រាជធានីភ្នំពេញ ៖ជាការបញ្ជាក់នូវគុណភាពខ្ពស់ជាប់ជានិច្ចស្រាបៀរABC Extra Stout ដែលត្រូវបានផលិត និងចែកចាយដោយរោងចក្រផលិតស្រាបៀរកម្ពុជា(Cambodia Brewery Limited)បានឈ្នះមេដាយមាសផ្នែកគុណភាព (Gold Quality Award )នៅក្នុងការប្រកួត Monde Selection ២០១២។
លើសពីនេះទៅទៀតដោយបានឈ្នះមេេដាយមាសជាបន្ដបន្ទាប់នៅក្នុងការប្រកួតMonde Selectionរយៈពេលបីឆ្នាំជាប់ៗគ្នាABC Extra Stout ក៏បានទទួលនូវពានរង្វាន់ផ្នែកគុណភាពខ្ពស់លំដាប់ថ្នាក់អន្ដរជាតិប្រចាំឆ្នាំ២០១២ (International High Quality Trophy) ២០១២ផងដែរ។
លោកEdmond Neoនាយកផ្នែកផ្សាយពាណិជ្ជកម្មនៃក្រុមហ៊ុនផលិតស្រាបៀរប្រចាំអាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា «ជាថ្មីម្ដងទៀត យើងមានកិត្ដិយសយ៉ាងខ្លាំងដែលទទួលបាននូវការទទួលស្គាល់ជាអន្ដរជាតិនេះ ដែលស្ដែងឱ្យឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការផ្ដល់ជូននូវស្រាបៀរប្រកបដោយគុណភាពល្អបំផុត។ ដោយទទួលបាននូវពានរង្វាន់ផ្នែកគុណភាពនេះABC Extra Stout នៅតែជាស្រាបៀរដ៏ល្អបំផុតនៅក្នុងពិភពលោក ។
រីឯលោកRoland Bala អគ្គនាយករោងចក្រផលិតស្រាបៀរកម្ពុជាបានបញ្ជាក់ថា«មេដាយនេះ បញ្ជាក់អំពីការប្ដេជ្ញាចិត្ដរបស់យើងក្នុងការផ្ដល់ជូនតែស្រាបៀរលំដាប់ថ្នាក់លេខមួយ។ដើម្បីបំពេញតម្រូវការ ស្រាបៀរគុណភាពខ្ពស់យើងនៅតែបន្ដផ្ដល់ជូននូវរសជាតិដ៏វិសេសវិសាលនៃស្រាបៀរ ABC Extra Stout ដែលជាម៉ាកសញ្ញាស្រាបៀរដ៏ពេញនិយមក្នុងចំណោមអតិថិជននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ចាប់តាំងពីការផលិតរហូតដល់កន្លែងលក់ស្រាបៀររបស់យើង យើងធានាថាតែងតែមានការរីករាយពេញចិត្ដចំពោះផលិតផលស្រាបៀររបស់យើង» ។
ដោយត្រូវបានផលិតតាំងពីឆ្នាំ១៩៣១ ឱជារសគ្មានគូប្រៀបរបស់ABC Extra Stout គឺជាលទ្ធផលនៃដំណើរការផលិតដ៏ប្រិតប្រៀត និងការប្រើគ្រឿងផ្សំប្រកបដោយគុណភាពល្អ។ABC Extra Stout មានបរិមាណជាតិអាល់កុល៨%ជាស្រាបៀរមានគុណភាពខ្ពស់ និងតំណាងពីភាពជោគជ័យ ៕



ចែករំលែកព័តមាននេះ