ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​ជំនិត​របស់​​​លោក​​​​លីម្យុង​បាក់​​​ឈរ​ឈ្មោះ​​បេក្ខជន​​ប្រធានាធិបតី​

14 ឆ្នាំ មុន

លោក​​ LEE JAE-OH មនុស្ស​​ជំនិត​​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​ជំនិត​របស់​​​ប្រធានាធិបតី​​​កូរ៉េខាង​ត្បូង​​លោក​​លី​ម្យុង​បាក់​​​​បាន​​ប្រកាស​​​កាល​​ពី​​ថ្ងៃទី​១០​ឧសភា​​​ពីការ​ឈរឈ្មោះ​ជា​បេក្ខជន​ក្នុង​ការបោះ​ឆ្នោតប្រធានាធិបតី​​​ដោយ​លោក​​សន្យា​ធ្វើ​ការ​កែទម្រង់​​នយោ​បាយ​​​ដ៏​ជ្រាល​ជ្រៅ​ ជាពិសេស​​ពិនិត្យ​​​ឡើង​វិញ​​នូវ​​ផែន​ការ​៥ឆ្នាំបច្ចុប្បន្ន ។

​លោក​JAE-OH ​មាន​ប្រសាសន៍​ថា ប្រសិនបើ​លោក​​ជាប់​​ឆ្នោត​​​​ជា​​ប្រធានាធិបតី​​ នោះ​លោក​​នឹង​ស្វះ​ស្វែង​សើរើ​រដ្ឋ​ធម្មនុញ្ញ​​​​ដើម្បី​​​​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​​ក្នុង​របប​​ប្រធានាធិបតី​និង​​ធ្វើ​ឱ្យ​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ និង​ការ​​បោះ​ឆ្នោត​សភា​​​អាច​​ធ្វើ​​​​ក្នុង​​​ឆ្នាំ​ជាមួយ​​គ្នា ។ ​
​នៅ​​កូរ៉េ​ខាង​ត្បូង​​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​​និង​ការ​បោះ​ឆ្នោត​​សភាពុំ​ធ្វើ​ក្នុងឆ្នាំ​ជាមួយ​គ្នា​​ឡើយ ពីព្រោះ​​​បណ្តា​សមាជិក​​​​សភា​មាន​អាណត្តិ​​៤ឆ្នាំ ខណៈ​ដែល​ប្រធានាធិបតី​​​មាន​អាណត្តិ​៥ឆ្នាំ។​  ឆ្នាំនេះ​ជាឆ្នាំ​ពិសេស​ដែល​ជា​លើក​ដំបូង​​ចាប់​តាំង​ពី​២​ទសវត្ស​​មក​ហើយ​​ដែល​​​ការ​បោះ​ឆ្នោត​​ទាំង២​​នេះ​ធ្វើ​ក្នុង​​ឆ្នាំ​​ជាមួយគ្នា ។

​លោក​  LEE JAE OH  ជា​សមាជិក​​​សភា​ ​ចាត់​ទុក​​ចាប់​តាំង​​ពីយូរមក​ហើយ​ជា​ដៃស្តាំ​​របស់​​​ប្រធានាធិបតី​​នោះ​​ក៏​មាន​បំណង​ផងដែរ​​​​កែប្រែ​​​ប្រព័ន្ធ​​​បច្ចុប្បន្ន​​​​​ផ្តល់​អំណាច​​​ច្រើន​​​​ដល់​​​ប្រមុខ​​រដ្ឋ​​ដែល​ញ៉ាំង​ឱ្យ​កើត​មាន​​អំពើ​​ពុករលួយ​​​​ហើយ​​​អំពាវ​នាវ​​ឱ្យ​មាន​ការ​​​ចែក​រំលែក​​កាតព្វ​កិច្ច​​ និង​ការ​​​​ទទួល​ខុស​ត្រូវ​​​ទាំង​ឡាយ​​​របស់​ប្រធានា​ ធិបតី​។​​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​​លោក​ LEE JAE OH ​ក៏​បាន​​សន្យា​​ផងដែរ​កាត់​បន្ថយ​​​​ចំនួន​សមាជិក​​សភា​មក​នៅត្រឹម​​២០០​រូប​​ទល់​នឹង​​៣០០​​រូប​នា​ពេល​បច្ចុប្បន្ន ៕