ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេគំនិត​​វាយ​ប្រហារ​​​តាម​ដង​ទន្លេ​​​​មេគង្គ​​​បញ្ជូន​​​ឱ្យ​ប៉ូលិស​​ចិន​

14 ឆ្នាំ មុន

មេរត់ពន្ធ​​​គ្រឿង​​ញៀន​​ដែល​​សង្ស័យ​​​ជា​មេ​គំនិត​​​នៃ​ការ​វាយ​ប្រហារ​​​បង្ហូរឈាម​​​សម្លាប់​​នាវិក​ចិន​​១៣នាក់​​តាម​ដងទន្លេ​​មេគង្គ​​​កាលពី​ឆ្នាំ​ទៅមិញ​ ​ត្រូវ​បាន​​បញ្ជូន​​មក​ឱ្យ​​ប៉ូលិស​​​ចិន​ហើយ​ ​កាលពី​​ថ្ងៃទី​​១០​ឧសភា ។​ជន​ឈ្មោះ​​​ណាវ ខាម ប្រមុខ​​ក្រុម​ប្រដាប់​អាវុធ​នៃពួក​​អ្នករត់​ពន្ធ​​គ្រឿង​ញៀន​​​​​ត្រូវ​​ចាប់​ខ្លួន​​​បាន​​កាលពី​ថ្ងៃទី​២៥​មេសា​កន្លង​មក​នេះ​​ក្នុង​កន្លែង​​ដែល​គេ​លាក់​​មួយ​​ ហើយ​​ត្រូវ​បាន​​​ធ្វើ​​បត្យាប័ន​​មក​កាន់​​​ប្រទេស​​ចិន ​តាម​​​យន្ត​ហោះ​​​​​មួយ​គ្រឿង​​​ដែល​ជួល​ជា​ពិសេស​ដោយ​​​អាជ្ញាធរ​​ចិន ។

​លោក​ LIU YUEJIN  ប្រធាន​​​ការិយា​ល័យ​​​ត្រួត​ពិនិត្យ​​​​គ្រឿង​ញៀន​​ចំណុះ​ឱ្យ​ក្រសួង​​​សន្តិសុខ​​សាធារណៈចិន​​​​រាយ​ការណ៍​​​ថា ចិន​​​​ ឡាវ​ មីយ៉ាន់​ម៉ា​ និង​​ថៃ បាន​​ធ្វើ​ការ​​​រួម​គ្នា ដើម្បី​​តស៊ូ​​ប្រឆាំង​​ឧក្រិដ្ឋកម្ម​​​​​ឆ្លង​ជាតិ​ ហើយសម្រេច​បាន​​ការ​ចាប់​ខ្លួន​ជន​ឈ្មោះ​​ណាវ​ខាម​នោះ​ និង​សមាជិក​​ក្រុម​​គេ​មួយ​ចំនួន ។​

​ក្រុម​របស់​ណាវ​ខាម​​មាន​គ្នា​ជាង​​១០០​នាក់​ ​និង​​ប្រដាប់​​ដោយ​​កាំភ្លើង​​ធុន​AK ​ធុន​M16 ​បាសូកា​ ​និង​​កាំភ្លើង​​​យន្ត ។​ ​ពួកគេ​​​ទទួល​ការ​ចោទ​ប្រកាន់​​​​ពីបទ​​​រត់ពន្ធ​​គ្រឿងញៀន​ ចាប់​​ពង្រត់​​​​មនុស្ស​​ សម្លាប់​​មនុស្ស ប្លន់​​​និង​ប្រព្រឹត្ត​​​បទ​ឧក្រិដ្ឋ​​ដទៃៗ​ទៀត​តាម​​​បណ្តោយ​​ទន្លេ​មេគង្គ​​ចាប់​តាំង​ពី​​​ច្រើន​ឆ្នាំ​មក​ហើយ ៕​