រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី១១ ឧសភា ឆ្នាំ២០១២ មិត្តហ្វូនផ្តល់ជូននូវស៊ីមនិស្សិតជូនចំពោះនិស្សិត ក្នុងតម្លៃ០ដុល្លារ! សិស្ស និស្សិតទាំងអស់ អាចចូលរួមទទួលយកស៊ីមនិស្សិតពីក្រុមហ៊ុនមិត្តហ្វូន ដោយគ្រាន់តែភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់សិស្ស និស្សិតមកកាន់គ្រប់សាខាលក់ក្រុមហ៊ុនមិត្តហ្វូន ឬស្តង់លក់របស់មិត្តហ្វូនសម្រាប់សិស្សនិស្សិត ។ សិស្ស និស្សិត គ្រាន់តែធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច២ដុល្លារ ក្នុងកំឡុងពេល២៤ម៉ោងចាប់ពីពេលដំណើរការស៊ីម។
សិស្ស និស្សិត អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការហៅចេញ ផ្ញើសារ និងប្រើប្រាស់អ៊ីនធើរណេត រួមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការចុះឈ្មោះប្រើសេវាកម្មប្រចាំខែ Imuzik ជារៀងរហូតដោយឥតគិតថ្លៃ ទទួលបានការបញ្ចុះតម្លៃហៅចេញ៥០ភាគរយក្នុងរយៈពេល២៤ម៉ោងសម្រាប់ការហៅចេញទៅកាន់៥លេខទូរស័ព្ទចល័តមិត្តហ្វូនក្នុងប្រព័ន្ធជាក្រុមជាមួយសេវាកម្ម Italk ដោយគ្រាន់តែសរសេរអក្សរ R ផ្ញើទៅកាន់លេខ២៣៦ ។
លើសពីនោះ កាន់តែអស្ចារ្យសម្រាប់សិស្ស និងនិស្សិតអាចចូលរួមប្រើកញ្ចប់សេវាកម្ម Cambo ថ្ងៃដោយគ្រាន់តែសរសេរអក្សរ D ផ្ញើទៅកាន់លេខ២៣៥ ដោយអាចធ្វើការហៅចេញបន្ថែម៣០នាទី ៣០សារ ក្នុងប្រព័ន្ធដោយឥតគិតថ្លៃ ដោយចំណាយតែ១៥សេនសម្រាប់ការចុះឈ្មោះម្តង ឬសិស្ស និស្សិត អាចភ្ជាប់កញ្ចប់សេវាកម្ម Cambo ខែដោយគ្រាន់តែសរសេរអក្សរ M ផ្ញើទៅកាន់លេខ២៣៥ និងទទួលបានការហៅចេញ៩០០នាទី បន្ថែមក្នុងប្រព័ន្ធដោយឥតគិតថ្លៃក្នុង១ខែ ថែមជូន៦០០សារក្នុងប្រព័ន្ធក្នុង១ខែ និងថែមជូនទិន្នន័យប្រើប្រាស់អ៊ីនធើរណេតចំនួន ២០០MB ក្នុងមួយខែ ដោយចំណាយតែ៣ដុល្លារ ក្នុងម្តងក្នុង១ខែ(កញ្ចប់សេវាកម្ម Cambo ថ្ងៃ និង Cambo ខែអាចហៅចេញដោយរីករាយដោយលើកលែងតែពីម៉ោង៤រសៀលដល់ម៉ោង១០យប់តែប៉ុណ្ណោះ) ។
សូមបញ្ជាក់ផងដែរថា សម្រាប់សិស្ស និស្សិតម្នាក់ អាចចុះឈ្មោះប្រើស៊ីមនិស្សិតបានតែ១លេខតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ