ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Anchor Beer ឈ្នះ​មេ​ដាយ​មាស​ពី​ការ​ប្រកួត​ Monde Selection 201​2

14 ឆ្នាំ មុន

​ជា​ការ​បញ្ជាក់​នូវ​គុណ​ភាព​ខ្ពស់​ជាប់​ជា​និច្ច​​ស្រា​បៀរ​Anchor ដែល​ត្រូវ​បាន​ផលិត​ និង​ចែក​ចាយ​ដោយ​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ (Cambodia Brewery Limited) បាន​ឈ្នះ​មេដាយ​មាស​ផ្នែក​គុណ​ភាព​ (Gold Quality Award) នៅក្នុង​ការ​ប្រកួត​ Monde Selection 2012  ។

លើស​ពី​នេះ​ទៀត​ ដោយ​បាន​ឈ្នះ​មេ​ដាយ​មាស​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​ប្រកួត Monde Selection រយៈ​ពលេ​បី​ឆ្នាំ​ជាប់​ៗ​គ្នា ស្រា​បៀរ​ Anchor ក៏​បាន​ទទួល​នូវ​ពាន​រង្វាន់​ផ្នែក​គុណ​ភាព​​ខ្ពស់​លំដាប់​ថ្នាក់​អន្តរ​ជាតិ​ប្រចាំ​ឆ្នាំ​២០១២ (Inernational High Quality Trophy 2012) ផង​ដែរ ។

លោក​ Edmond Neo នាយក​ផ្នែក​​ផ្សាយ​ពាណិជ្ជ​កម្ម​នៃ​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ប្រចាំ​អាស៊ី​ប៉ាស៊ី​ហ្វិក​បាន​ថ្លែង​ថា «ជា​ថ្មី​ម្តង​ទៀត​ យើង​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នេះ ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​​ឈរ​របស់​យើង​ក្នុង​ការ​ផ្តល់​​ជូន​នូវ​ស្រា​បៀរ​ប្រកប​ដោយ​គុណ​ភាព​ល្អ​បំផុត ។ ដោយ​ទទួល​បាន​នូវ​ពាន​រង្វាន់​ផ្នែក​គុណ​ភាព​នេះ ស្រា​បៀរ​ Anchor នៅ​តែ​ជា​ស្រា​បៀរ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក» ។​

រី​ឯ​លោក Roland Bala អគ្គ​នាយ​ក​រោង​ចក្រ​ផលិត​ស្រា​​បៀរ​កម្ពុជា​បាន​ប​ញ្ជាក់​ថា «មេ​ដាយ​នេះ​បញ្ជាក់​អំពី​ការ​បេ្តជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្តល់​​ជូន​តែ​ស្រា​បៀរ​លំ​ដាប់​ថ្នាក់​លេខ​មួយ ។ ដើម្បី​បំពេញ​តម្រូវ​ការ​ស្រា​បៀរ​គុណ​ភាព​ខ្ពស់​យើង​នៅ​តែ​បន្ត​ផ្តល់​ជូន​នូវ​រស​ជាតិ​ដ៏​វិសេស​វិសាល​នៃ​ស្រា​បៀរ​ Anchor ដែល​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ដ៏​ពេញ​និយម​ក្នុង​ចំណោម​អតិថិ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ។ ចាប់​តាំង​ពី​ការ​ផលិត​រហូត​ដល់​កន្លែង​លក់​ស្រា​បៀរ​របស់​យើង យើង​ធានា​​ថា​តែង​តែ​មាន​ការ​រីក​​រាយ​ពេញ​ចិត្ត​ចំពោះ​ផលិត​ផល​ស្រា​បៀរ​របស់​យើង»។

ស្រាបៀរ​​ Anchor គឺ​ជា​ស្រា​បៀរ​ដែល​ផ្តល់​​នូវ​ភាព​រីករាយ​ស្រស់​ថ្លា ដែល​ត្រូវ​បាន​ផលិត​ទៅ​តាម​ប្រពៃណី​ផលិត​ស្រា​បៀរ​របស់​អាល្លឺម៉ង់​-អឺរ៉ុប ។ ជា​លទ្ធ​ផល​នៃ​ការ​​ប្រើ​ប្រាស់​​គ្រឿង​ផ្សំ​ដែល​មាន​គុណ​ភាព​ល្អ​ រួម​​ជា​មួយ​ដំណើរ​ការ​ផលិត​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ស្រាបៀរ​​ពណ៌​មាស​ថ្លា​ត្រូវ​បាន​ផលិត​ឡើង​ប្រកប​ដោយ​រស​ជាតិ​ស្រាល​ស្រទន់ ស្រស់​ស្រាយ ។ ដោយ​មាន​បរិមាណ​ជាតិ​អាល់​កុល​៥ភាគរ​យ ស្រា​បៀរ​ Anchor មាន​ក្លិន​ក្រអូប​ប្រហើរ និង​រស​ជាតិ​ឆ្ងាញ​់​ផ្តល់​នូវ​ភាព​សប្បាយ​រីក​រាយ ៕​