ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ដ៏​ពេញ​និយម​ក្នុង​​ស្រុក​ត្រឡប់​មក​វិញ​ជា​មួយ​មេដាយ​មាស​ថ្មី​ផ្សេង​ទៀត​ស្រា​បៀរ​ហ្គោល​ក្រោន​​ឈ្នះ​រង្វាន់​មេដាយ​មាស​បន្ថែម​ពី​ប្រទេស​បែល​​ហ្ស៊ិក

14 ឆ្នាំ មុន

ស្រា​បៀរ​ហ្គោល​ក្រោន​ជា​ស្រា​បៀរ​ដែល​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​នូវ​​មោទន​ភាព​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​ ដោយ​នាំ​មក​​ជា​មួយ​នូវ​មេដាយ​មាស​ទី​៣​របស់​ខ្លួន​ក្នុង​ការ​ប្រកួត Monde Selection នៅ​ប្រទេស​បែល​ហ្ស៊ិក។ ស្រា​បៀរ​ហ្គោល​ក្រោន​ក៏​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ការ​​ប្រកួត World Beer Cup ឆ្នាំ​២០០៤​ផង​ដែរ ។ ក្រោម​ការ​​វិនិ​ច្ឆ័យ​ដ៏​សុក្រឹត​ក្នុង​ការ​ប្រកួត​ស្រា​បៀរ​អន្តរ​ជាតិ​​​ដែល​ដូច​ជា​កីឡា​អូឡាំ​ពិក​ ​ស្រា​បៀរ​ហ្គោល​ក្រោន​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន​២ ដោយ​មួយ​ឈ្នះ​ក្នុង​កម្ម​វិធី European-Style Pilsner និង​មួយ​ទៀត​ក្នុង​កម្ម​វិធី Australian International Beer ។

លោក Roland Bala អគ្គ​នាយក​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មាន​កិត្តិ​យស​ដ៏​ថ្លៃ​ថ្លា​​ដែល​បាន​ឈ្នះ​មេដាយ​មាស​នេះ ក៏​ដូច​ជា​មេដាយ​មាស​ដទៃ​ទៀត​សម្រាប់ Tiger, ABC Stout និង Anchor ផង​ដែរ នេះ​ស្តែង​ឱ្យ​ឃើញ​ថា រោង​ចក្រ​របស់​យើង​គឺ​ជា​រោង​ចក្រ​មួយ​ក្នុង​ចំណោម​រោង​ចក្រ​ផលិត​ស្រា​បៀរ​​ដ៏​ល្អ​បំផុត​ក្នុង​តំបន់ ហើយ​នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​ក្លា​សម្រាប់​យើង​​ទាំង​អស់​គ្នា» ។

បើ​វិភាគ​ឱ្យ​កាន់​តែ​ច្បាស់​ទៅ​លើ​មេដាយ​មាស​របស់​ស្រា​​បៀរ​ហ្គោល​​ក្រោន​​បញ្ជាក់​​​ឱ្យ​ឃើញ​ថា រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) ជា​រោង​ចក្រ​កម្រិត​ស្តង់​ដា​​អន្តរ​ជាតិ ហើយ​មេដាយ​មាស​ដែល​បាន​ពី​ប្រទេស​បែល​ហ្ស៊ិក នេះ​គឺ​ភស្តុ​តាង​ដ៏​ច្បាស់​លាស់។ ហ្គោល​ក្រោន​ទទួល​បាន​ការ​ពេញ​និយម​បំផុត​សម្រាប់​ប្រជា​ជន​កម្ពុជា ជា​ពិសេស​នៅ​តាម​​បណ្តា​ខេត្ត​នានា​ ហើយ​ពេល​នេះ​ក៏​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នៅ​ប្រទេស​​បែល​ហ្ស៊ិក​ផង​ដែរ ៕