ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​​ភេរវកម្ម​​នៅក្រុង​​​​ដាម៉ាស់​​​ស្លាប់​​​និង​របួស​​​ច្រើន​សិប​នាក់​​​​

14 ឆ្នាំ មុន

ទូរទស្សន៍​​​​រដ្ឋ​​ស៊ីរី​​និងអង្គការ​​​សិទ្ធិ​មនុស្ស​ស៊ីរី​​​ OSDH រាយការណ៍​​ថា ការវាយ​ប្រហារ​​​ភេរវ​កម្ម​​​២​​ដែល​​កើត​មាន​​កាលពី​ថ្ងៃទី​១០ឧសភា​​​​នៅ​​​​​ក្រុងដាម៉ាស់​​​បណ្តាលឱ្យ​មនុស្ស​ស្លាប់និង​របួស​​ជាច្រើន​​សិបនាក់​​ភាគ​ច្រើន​ជាជន​ស៊ីវិល ។​​ទូរទស្សន៍​នោះ​បាន​ផ្សាយ​រូបភាព​​​ដំបូង​​​ទាំង​ឡាយ​ដែល​បង្ហាញ​​ពី​​សាកសព​មនុស្ស​ជាច្រើន​​​ត្រូវ​ភ្លើង​​ឆេះ​​រោល​​នៅ​ក្បែរ​​ខ្មោច​​​រថ​យន្ត​​​ជា​ច្រើន​​​​​​សិបគ្រឿង ​ដែលខ្លះ​​នៅ​មាន​​ភ្លើង​​ឆេះ​និង​​ផ្សែង​​ហុយ​នៅ​​ឡើយ​ដោយ​បញ្ជាក់​ថា​​ ការ​វាយ​ប្រហារ​​​​​​​​​ភេរវកម្ម​ទាំង​នេះ​កើត​មាន​នៅ​លើ​​ផ្លូវ​​​​​​​  ហៃវេ​​មួយ​ ពេល​មនុស្ស​​​​ម្នា​ជា​ច្រើន​​កំពុង​​ធ្វើ​ដំណើរ​​​​ទៅ​​ធ្វើ​ការ​​​​ហើយ​​សិស្សលាលា​នាំគ្នា​​​ទៅ​រៀន ។

ពួកភ្នាក់​ងារ​​​ជួយ​សង្គ្រោះ​​រួមទាំង​​​ប្រជា​ជន​​​បាន​ខិតខំ​​ប្រមូល​​សាកសព​​មនុស្ស​ទាំង​ឡាយ​​​ដែល​ត្រូវ​​ភ្លើង​ឆេះ​រោល ។ បុរស​ម្នាក់​​​​ដែល​​​ឈឺចាប់​​​​​ពេក​​​ស្រែក​​ថា នេះឬ​ជាសេរី​ភាព​ដែល​​ពួកអ្នក​​​ឯងចង់​បាន ? សិស្ស​​​ទាំងឡាយ​ ដែល​​នាំគ្នា​​​ទៅ​​​សាលា​និង​​​បណ្តា​​និយោជិត​ចេញ​ទៅ​​ធ្វើ​ការ​ត្រូវស្លាប់ ។  បុរស​នេះ​ចង់​​​​និយាយ​​សំដៅ​​​លើ​​ពួកបះបោរ​​ប្រឆាំង​​​របប​លោក​​ប្រធានា​ធិបតី​​​បាចា​​អាល់​អាសាដ ។​
​ចំណែក​​​ខាងអង្គការ​​OSDH ​​វិញ​គូស​បញ្ជាក់​​​ថា ការ​ផ្ទុះ​​​​យ៉ាង​​​ខ្លាំង​​​២ក្នុង​​​​នោះ​​មាន​​រថយន្ត​​​បង្កប់​គ្រឿង​​ផ្ទុះ​មួយ​​សំដៅ​​លើ​​មជ្ឈ​មណ្ឌល​​ស៊ើប​ការណ៍​មួយ ។

យោងតាម​​យក​អ្នក​ព័ត៌​មាន​​ AFP​ថា​​​រថយន្ត​​​​ស៊ីវិល​​ជា​ច្រើន​​គ្រឿង​​ត្រូវ​​បំផ្លាញ​​​ ហើយ​​​ផ្នែក​ខាង​មុខ​នៃអគារ​​​មួួយ​ចំនួន​រង​ការ​​​ខូចខាត ។  ប្រមុខ​​អ្នក​សង្កេត​ការណ៍​​របស់​​អ.ស.ប​ ឧត្តម​​សេនីយ៍​​ន័រវែស  ROBERT MOOD ​​បាន​​ទៅ​​កាន់​​​កន្លែង​​​​វាយ​ប្រហារ​​នេះ ៕