ទីភ្នាក់ងារជាតិរុករកនិងជួយសង្គ្រោះឥណ្ឌូណេស៊ីរាយការណ៍ថា ពួកអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានរកឃើញកាលពីព្រឹកថ្ងៃទី១០ឧសភាពីលើឧទ្ធម្ភាគចក្រនូវកន្លែងដែលយន្តហោះរុស្ស៊ីធុន SUKHOI SUPERJET-100 ធ្លាក់ជាមួយមនុស្សជិះក្នុងនោះជាង៥០នាក់នៅត្រង់ចង្កេះភ្នំ ហ្គូនុង សាឡាក់ នៅកោះជ្វាខាងកើត។
លោកហ្គាហ្គាហ៍ ប្រាកូសូ អ្នកនាំពាក្យរបស់ទីភ្នាក់ងារជាតិរុករកនិងជួយសង្គ្រោះឥណ្ឌូណេស៊ីគូសបញ្ជាក់ថា យន្តហោះធ្លាក់ត្រូវបានពួកអ្នកជួយសង្គ្រោះរកឃើញពីលើអាកាសនៅត្រង់ចង្កេះភ្នំសាឡាក់ ក៏ប៉ុន្តែគេមិនទាន់ចូលទៅដល់ទីនោះនៅឡើយ ។
យន្តហោះធុន SOUKHOI នោះបានបាត់ដានពីអេក្រង់នាពេលមុននេះពេលហោះហើរបង្ហាញជាមួយមនុស្សជាង៥០នាក់ជិះក្នុងនោះ ។ បំណែកយន្តហោះមើលឃើញពីឧទ្ធម្ភាគចក្ររុករកមួយគ្រឿង ស្ថិតនៅចង្កេះភ្នំកម្ពស់១.៦៥០ម៉ែត្រ ។ យន្តហោះនេះដឹកអ្នកដំណើរ៤៤នាក់បានបាត់ដានពីអេក្រង់រ៉ាដា ខណៈពេលកំពុងហោះហើរពីលើភ្នំភ្លើងមួយនៃកោះជ្វាខាងលិច។ មានពួកពាណិជ្ជករឥណ្ឌូណេស៊ី ពួកអ្នកការទូតនៃស្ថានទូតរុស្ស៊ី ប្រឆាំងក្រុងហ្សាការតា និងបណ្តាអ្នកកាសែត ជិះក្នុងយន្តហោះនេះដែលអាចដឹកអ្នកដំណើរបានពី៦៨ទៅ១៣០នាក់ ។
យន្តហោះ SOUKHOI SUPERJET 100 ផលិតដោយរួមសហការជាមួយក្រុមហ៊ុនប៊ូអុិញ និងក្រុមហ៊ុនអ៊ីតាលី FINMECCANICA ។ ក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ីមានយន្តហោះធុននេះ១៧០គ្រឿង ក្នុងការបញ្ជាទិញហើយសង្ឃឹមផលិតយន្តហោះធុននេះចំនួន១.០០០គ្រឿងសម្រាប់លក់ទៅបរទេស ៕
ចែករំលែកព័តមាននេះ