ក្រុមហ៊ុន Microsoft លក់កម្មវិធី Windows7 អស់ជាង៩០លានបន្ទះ
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៤ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៤:០៩

គេហទំព័របរទេស
កម្មវិធី Windows 7
លោក Peter Klein ប្រធានហិរញវត្ថុក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុនលោកលក់កម្មវិធី Windows 7 អស់ជាង៩០លានបន្ទះ។ កម្មវិធី Windows 7 បានចេញលក់កាលពីថ្ងៃទី២២ សីហា ឆ្នាំមុន ហើយយើងមានភាពសប្បាយរីករាយដែលទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីអ្នកប្រើប្រាស់។ លោកបន្ដថា អតិថិជនរបស់យើងគឺជាអ្នកដែលធ្វើឱ្យការលក់របស់យើងបានលឿនបំផុតក្នុងប្រវត្ដិសាស្ដ្ររបស់ក្រុមហ៊ុន។
លោករំលឹកថា កាលពីកម្មវិធី Window XP យើងលក់បាន១៧លានបន្ទះនៅអំឡុង២ខែដំបូង ចំណែកកម្មវិធី Vista និង Windows 7 លក់បាន១៤០លានបន្ទះ។ តួលេខ៩០លាន បន្ទះ គឺគិតចាប់ពីខែមករា ដែលក្រុមហ៊ុនរំពឹងថា លក់បានតែ៦០លានបន្ទះ។ ម្យ៉ាងទៀត៩០លានបន្ទះនេះ គឺប្រើប្រាស់សំរាប់តែក្នុងផ្ទះហើយក៏គ្មានការផ្សព្វផ្សាយអ្វីឡើយ។ យើងមិនទាន់ដឹងថា តើនឹងមានដំណើរការទៅមុខឡើងដល់កំរិតណាទេ ប៉ុន្ដែសង្ឃឹមថា ឆ្នាំថ្មីនឹងមានការកែប្រែប្រសើរជាងនេះ ។