ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​សុំឱ្យ​ហ្វ៊ីលីពីន​​កុំ​បំផ្លាញ​ថែមទៀត​​​​នូវ​​ទំនាក់​ទំនង​​​​គ្នា​

14 ឆ្នាំ មុន

ប្រទេស​​ចិន​បាន​​​ស្នើ​កាលពី​​ថ្ងៃទី​៩ឧសភា​​ ដល់​ប្រទេស​ហ្វ៊ីលីពីន​​​កុំ​ឱ្យ​​​​បំផ្លាញ​​​ថែមទៀត​ ដល់​​ទំនាក់​ទំនង​ទ្វេភាគី​​ដោយ​​សម្តែង​ពី​ឆន្ទៈ​​​ធ្វើ​ការ​​​ស្រាវជ្រាវ​រុក​រក​​រួមគ្នា​​​នូវ​ធនធាន​ឧស្ម័ន​​​ក្នុង​​​ដែន​​ទឹក​នៃប្រជុំ​​កោះ​​ណាសា​​ក្នុង​សមុទ្រ​​ចិន​​ខាង​ត្បូង ។​ ​អ្នកនាំពាក្យ​​ក្រសួង​​ការ​បរ​ទេស​ចិន​​លោក​​​ហុង​ឡី អះអាង​បែប​នេះ​ក្នុង​សន្និសីទ​​សារព័ត៌​មាន​​មួយដោយ​ធ្វើ​អត្ថាធិប្បាយ​​ពី​លទ្ធភាព​​នៃ​ការ​​​​បង្កើន​ភាព​តាន​តឹង​ ក្រោយ​ឧប្បត្តិហេតុ​​នៅ​កោះ​ HUANGYAN  ។​

​លោក​​​ហុងឡី​​ឱ្យ​ដឹង​ថា អនុរដ្ឋ​មន្ត្រី​​​ការ​បរទេស​ចិន​​លោក​ហ្វូ​យិញ កាលពី​ថ្ងៃទី​៧ឧសភា​ ​កន្លងមក​នេះ​បាន​​បង្ហាញ​​​ពី​ជំហរ​និង​​​ការ​​ទាម​ទារ​​​របស់​ចិន​​ក្នុង​ការ​បកស្រាយ​​ចំពោះភាគី​​​ហ្វ៊ីលី​ពីន។​ លោក​​​គូសបញ្ជាក់ថា ​ការ​ប្រើ​​ពាក្យ​​ខ្លាំងៗ​និង​​ច្រំដែលៗ​​​ដោយ​ហ្វ៊ីលីពីន​​ទាក់ទិន​ដល់​​​ឧប្បត្តិ​ហេតុ​​​នៅ​​កោះ​​ HUANGYAN ញ៉ាំង​​ឱ្យ​​​សាធា​រណជន​​មាន​ការ​​​ក្តៅ​​ក្រហាយ​​​ហើយ​​បំផ្លាញ​​​យ៉ាង​ខ្លាំង​​ដល់​បរិយា​កាស​​នៃ​​ទំនាក់​ទំនង​​ទ្វេភាគី ។

​ហ្វ៊ីលីពីន​​​​ក៏អុជ​​អាល​​ផងដែរ​​​ដល់​​ប្រជាជន​​​​ខ្លួន​​និង​​ជនជាតិ​​ហ្វ៊ីលីពីន​​រស់​នៅ​​បរទេស​​ឱ្យ​ធ្វើ​​បាតុកម្ម​​នានា​ប្រឆាំង​ចិន​​​ធ្វើ​ឱ្យ​​​មាន​ប្រតិកម្ម​​ខ្លាំងក្លា​​ និង​ការ​ព្រួយបារម្ភ​​​របស់​ជន​ជាតិ​ចិន​​ដែល​​​​រស់​នៅ​​ឯបរទេស​ ។ យើង​​​សង្ឃឹម​ថា ហ្វ៊ីលី​ពីន​​​នឹង​បញ្ឈប់​​​បំផ្លាញ​​ទំនាក់ទំនង​​​ទ្វេភាគីហើយ​​ដោះ​​ស្រាយ​​​ទំនាស់​​​តាម​ផ្លូវ​ការទូត​ ៕​