ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុហយាត្រា​​​យោធា​​​​នៅទីលាន​​​ក្រហម​​ខួបទី67នៃជ័យ​ជំនះ​​​លើ​ពួក​ណាហ្ស៊ី

14 ឆ្នាំ មុន

ក្បួន​​ព្យុហយាត្រា​​យោធាមួយ​ត្រូវ​បាន​ធ្វើ​​ឡើង​កាលពី​ថ្ងៃទី​៩​ឧសភា​នៅទីលាន​​ក្រហម​ក្រុង​​មូស្គូ​​​នាឱកាស​ខួប​​លើក​ទី​៦៧​​នៃ​ជ័យជំនះ​​របស់​​​ពួក​សូវៀត​​លើ​​អាល្លឺម៉ង់​​​​ណាហ្ស៊ី​ ក្នុង​សម័យ​​សង្គ្រាម​​​​​លោក​លើកទី​​២​ ។ ​​ប្រធានាធិបតី​ថ្មីរុស្ស៊ី​​​​លោក​វ៉្លា​ឌីមៀរ ពូទីន​ ​និងនាយក​រដ្ឋមន្ត្រី​ថ្មី​លោក​ឌី​មីទ្រី​​​ម៉េដ​វេដេវ​ អម​ដំណើរ​ដោយ​ឥស្សរជន​​ជាន់​ខ្ពស់​​រុស្ស៊ី​​និង​​​បរទេស​​ បាន​ចូល​រួម​​​ទស្សនា​​​​ក្បួន​​​​ព្យុហយាត្រាយោ​ធា​​​នោះ ។ 

លោក​​​ពូទីន​​​ដែល​​ចូល​​​កាន់​​តំណែង​​ប្រធានា​ធិបតី​​ថ្មី​​កាលពី​​​​ថ្ងៃទី​៧​ឧសភា​  កន្លងមក​នេះ ​​បាន​ថ្លែង​​សុន្ទរកថា​​​មួយ​​នាឱកាស​​ព្យុហ​យាត្រា​​​​នេះ  ដោយ​លោក​​គូស​បញ្ជាក់​​​ថា​បណ្តា​ពលីកម្ម​របស់​​​​សហភាព​​សូវៀត​​​ក្នុង​ការតស៊ូ​​ប្រឆាំង​ពួកណាហ្ស៊ី​​ បាន​ផ្តល់​​​ឱ្យ​រុស្ស៊ី​​នូវ​សិទ្ធិ​មិន​អាច​​ខ្វះ​បាន​នៃការ​ប្រកាន់​​ជំហរ​របស់​ខ្លួន​​លើ​​​បណ្តា​បញ្ហា​​​​​សន្តិសុខ​ ពិភព​លោក​​​​ ។​
​​

សហភាព​សូវៀត​​​បាន​បាត់​បង់​​​មនុស្ស​​ដល់​ទៅ​​​២៧​​លាន​​នាក់​ក្នុង​សង្គ្រាម​​​លោកលើក​ទី​​២ ។ ម្យ៉ាង​​​វិញទៀត​ ទីក្រុង​និងភូមិ​​​​ចំនួន​១.៧០០​​ ត្រូវ​​​បំផ្លាញ​​​ ហើយ​​ទីតាំង​​​ប្រវត្តិសាស្ត្រ​​​និង​វប្បធម៌​​​ជា​​​ច្រើន​​ត្រូវ​​រង​ការ​ខូចខាត​មិន​អាច​ជួសជុល​​វិញ​​បាន ។ ព្យុហយាត្រា​​នា​ថ្ងៃទី​​៩​ ឧសភា​​ មាន​ទាហាន​​ចូលរួម​​​ប្រមាណ​ជា​១៤.០០​​០នាក់​ ​ព្រម​ទាំង​បង្ហាញ​សព្វា​វុធ​ទំនើបៗក្នុង​នោះ​​មាន​មីស៊ីល​​ ​បាលីស្ទីកធុន​TOPOL-M  បណ្តា​​​មីស៊ីល​​ការពារ​​​អាកាស​​ S-400 TRIOMPHE និង​​មីស៊ីល​  ISKANDER-M ៕​