ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​​ជន​​ជាតិ​​ចិន​​​នាំ​​គ្នា​​​ព្យួរ​​ស៊ី​​រ៉ូម​​ប្រៃ​​​ប៉ូវ​​កម្លាំង​​​​ត្រៀម​​ប្រលង

14 ឆ្នាំ មុន

​​សារ​​ព័ត៌​មាន​​​បរ​ទេស កាល​​ពី​​ថ្ងៃ​​ទី​​៩ ឧសភា ផ្សាយ​​ឱ្យ​​ដឹង​ថា មាន​​ហេតុ​ការណ៍​​ដ៏​​លេច​​ធ្លោ​​មួយ​​នៅ​​ប្រទេស​​ចិន គឺ​​សិស្ស​​​នាំ​​គ្នា​«ព្យួរ​ស៊ី​រ៉ូម​ប្រៃ» ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រឡ​ង​បញ្ចប់កម្រិត​​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាលា​មធ្យម​សិក្សា​សៀវ​កាំង ក្នុង​តំបន់​ហ៊ឺ​ប៉ើយ។ ហេតុការណ៍​​នោះ ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធអ៊ីន​ធើរ​ណេតផង​ដែរ​ ​។

តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​សាលា​មធ្យម​សិក្សា​មួយ​ថា ការ​ព្យួរ​ស៊ី​រ៉ូម​ប្រៃ របស់​សិស្ស​​​ កំពុង​មាន​ការ​និយម ព្រោះ​មិន​​បង្ក​ឱ្យ​មាន​គ្រោះ​​ថ្នាក់ និង​ថែម​ទាំង​ជួយ​ដល់​​ពួក​គេ​ឱ្យ​មាន​សភាព​ធូរ​ស្រាល ។​សាលា​​មិន​បាន​ហាម​សិស្ស​ដែល​ធ្វើ​បែប​នោះ​ទេ​ និង​យល់​ព្រម​ឱ្យ​សិស្ស​​​ត្រូវ​ព្យួរ​ស៊ី​រ៉ូម ប្រសិន​បើ​មាន​តម្រូវ​ការ​​ ខណៈ​ពេល​អ្នក​ជំនាញ​បញ្ជាក់​ថា ការ​ព្យួរ​ស៊ី​រ៉ូមប្រៃ​ នឹង​​ជួយ​ឱ្យ​សិស្ស​​​​មាន​កម្លាំង​​កំហែង និង​បង្កើត​​ភាព​រឹង​មាំ​ដល់​សុខភាព។

សារព័ត៌មាន​​ក្នុង​ស្រុក​​ផ្សាយ​ថា រដ្ឋា​ភិបាល​កំពុង​ស៊ើប​អង្កេត​​លើ​​ករណី​ដែល​កើត​ឡើង​​ និង​អះ​​អាង​ថា ​ការព្យួរ​ស៊ី​រ៉ូម គឺ មិន​ចាំ​បាច់​ទេ ហើយ​វា​អាច​ធ្វើ​ឱ្យ​​ឆ្លង​វីរុស ។ ​អ្នក​ពេញ​និយម​ខាង​ប្រព័ន្ធ​​វេ​បសាយ​មួយ​ចំនួន​បាន​ឆ្លុះ​ប​ញ្ចាំងទស្សនៈ​​ថា ​សិស្ស​ភ្លូក​ទឹក​ភ្លូក​ដី​ព្យួរ​ស៊ីរ៉ូម​ប្រៃ​​នេះ មិន​មែន​មាន​ន័យ​​ថា ពួក​គេ​​​កំពុង​មាន​ជំងឺទេ ប៉ុន្តែ​ដោយ​សារ​សង្គម​មាន​ការ​ប្រកួត​ប្រ​ជែង និង​ជា​ផ្នែក​មួយ​ជួយ​​ឱ្យ​ពួក​គេ​ទទួល​ផល​ប្រយោជន៍​នៅ​ពេល​អនាគត ។

កន្លង​មក​ បណ្តា​កំលោះ-ក្រមុំ​ ក្នុង​ប្រទេ​ស​ចិន​​យល់ថា ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ក្នុង​អំឡុង​ខែ​មិថុនា គឺ​ជា​ការ​សម្រេច​​ពី​អនាគតរបស់​ខ្លួន​ស្រប​តាម​គោល​ដៅ​នៃ​ការ​សិក្សា​ដែល​ពួក​គេ​ត្រូវ​ការ ៕