ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​​នឹង​មិន​​​ទៅ​​ចូលរួម​​​​កិច្ច​​ប្រជុំ​​កំពូល​​​G-8

14 ឆ្នាំ មុន

សេត​វិមាន​​​​​រាយការណ៍​​​កាលពី​ថ្ងៃទី​​៩ឧសភា​ ថា​ប្រធានាធិបតី​​​រុស្ស៊ី​​​លោក​​​វ៉្លាឌីមៀរ​ពូទីន​ ដែល​ធ្វើ​​​សច្ចា​ប្រណិធាន​​​ចូល​កាន់​តំណែង​​កាល​ពី​​ថ្ងៃទី​​​៧  ឧសភា​ នឹង​​ពុំ​ទៅ​ចូល​​រួម​ក្នុង​កិច្ច​ប្រជុំ​​កំពូល​​​​របស់​ G-8 ដែល​​​គ្រោង​​ធ្វើ​​នាថ្ងៃទី​​​១៨​និង​១៩​​​ឧសភា​ នៅ​​ CAMP DAVID  សហរដ្ឋអាមេរិក​ឡើយ ។​

យោងតាម​​​សេត​វិមាន​​​​​ថា​​អវត្ត​មាន​​​របស់​​លោក​​​ពូទីន​​មក​ពីលោក​​ជាប់​​រវល់​​ក្នុង​​ការ​រៀបចំ​​រដ្ឋា​ភិបាល​​​ថ្មី​របស់​​លោក ។  រុស្ស៊ី​​និង​តំណាង​​នៅ​​​ CAMP DAVID  ដោយ​​​នាយក​រដ្ឋ​មន្ត្រី​​​​លោក​​​ឌីមីឌ្រី​​ម៉េដ​វេដេវ ។  សេត​វិមាន​​​​ឱ្យ​ដឹង​​ទៀត​ថា ​ប្រធានាធិបតី​​​អាមេរិក​​​លោក​បារ៉ាក់​​ អូបាម៉ា​ ​ និង​​លោក​​​ពូទីន​បាន​​​ព្រមព្រៀង​​​គ្នា​ថានឹង​​ជួបគ្នា​នៅ​​ខាងក្រៅ​​កិច្ច​ប្រជុំ​​កំពូល​របស់​G-20​ ​ដែល​​នឹង​ប្រព្រឹត្ត​ទៅ​​ក្នុង​​​ខែ​មិថុនា​​ខាង​មុខ​នេះ​នៅ​​ម៉ិចស៊ិក​ ។  ប្រមុខ​​រដ្ឋ​ទាំង២​សន្យា​​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​​អាមេរិក​-​រុស្ស៊ី​​ដោយ​ឈរលើ​មូល​ដ្ឋាន​​​នៃ​ផល​​ប្រយោជន៍​​​យុទ្ធ​សាស្ត្រ​​​ទៅវិញ​ទៅមក​ ៕​