គណៈកម្មាធិការរដ្ឋចិនទទួលបន្ទុកការអភិវឌ្ឍន៍និងការកែទម្រង់ប្រកាសកាលពីថ្ងៃទី៩ ឧសភាថា ប្រទេសចិននឹងកាត់បន្ថយតម្លៃប្រេងសាំងមកនៅត្រឹម៣៣០យន់ (៥២,៣៨ដុល្លារ) ក្នុងមួយតោនហើយប្រេងម៉ាស៊ូតមកត្រឹម៣១០យន់ ក្នុងមួយតោនចាប់ពីថ្ងៃទី១០ឧសភាទៅ ។
នេះជាការកាត់បន្ថយជាលើកដំបូងនូវតម្លៃប្រេងឥន្ធនៈក្នុងប្រទេសចិនចាប់ពីខែតុលាឆ្នាំ២០១១មក ។ ការសម្រេចនេះធ្វើឡើងជាការឆ្លើយតបចំពោះការធ្លាក់ថ្លៃវិញនៃប្រេងឆៅនៅលើទីផ្សារន្តរជាតិ ។ ការកាត់បន្ថយតម្លៃប្រេងឥន្ធនៈនោះអាចធ្វើឱ្យតម្លៃប្រេងសាំងធ្លាក់ចុះវិញ ០,២៤យន់ក្នុង១លីត្រហើយប្រេងម៉ាស៊ូតធ្លាក់ថ្លៃវិញ ០,២៦យន់ក្នុងមួយលីត្រ ។ កាលពីថ្ងៃទី២០មីនាកន្លងមកនេះចិនបានដំឡើងតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូតដល់៦០០យន់ក្នុងមួយតោន ៕
ចែករំលែកព័តមាននេះ