ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​​​រថយន្ត​​អ.ស.ប​ រង​ការ​​ផ្ទុះគ្រាប់​​បែក​​នៅស៊ីរី​​

14 ឆ្នាំ មុន

គ្រាប់​បែក​​​មួយ​គ្រាប់​​បាន​ផ្ទុះ​​កាលពី​ថ្ងៃទី​​៩ ឧសភា​​ពេល​ក្បួន​រថយន្ត​ពួកអ្នក​សង្កេត​ការណ៍​​​អ.ស.ប ​នៅ​​ស៊ីរី​​បើក​កាត់​​ហើយ​​​អគ្គ​លេខា​ធិការ​​អ.ស.ប​ លោក​បានគីមូន យល់​ថា ការ​​វាយ​​ប្រហារ​​​នោះអាច​​ប៉ះ​ពាល់​​ដល់​​បេសកកម្ម​​​របស់​អ.ស.ប​ ក្នុង​ប្រទេស​​នេះ ។​

​អំពើ​​​ហិង្សា​​ក៏​កើត​មាន​នៅ​​​កន្លែង​​​​ដទៃៗទៀត​របស់​​​​ស៊ីរី​​ដែល​តាម​​អង្គការ​​ក្រៅរដ្ឋាភិបាល​​​ស៊ីរីមួយ​​ថា ​បណ្តា​ល​ឱ្យ​​មនុស្ស​ស្លាប់​១១​នាក់​។​​ការ​ផ្ទុះ​​គ្រាប់បែក​​ពេល​មាន​ការ​ឆ្លង​កាត់​​​របស់​​​ក្បួន​​​​រថ​យន្ត​​​​អ.ស.ប​​ដែល​​​ប្រមុខអ្នក​​សង្កេតការណ៍​​​ឧត្តម​សេនីយ៍​​ន័រវែស​​  ROBERT MOOD ​ស្ថិត​ក្នុង​​ក្បួន​​នោះដែរ​កើត​មាន​​ការ​​ច្រកចូល​​ទីក្រុង​​ដឺរ៉ាអា ជាកន្លែង​មាននៅ​​​បះបោរ​តវ៉ា​នៅភាគ​ខាង​ត្បូង​​ប្រទេស ។ ​​គ្រាប់​បែក​​ផ្ទុះ​ក្រោយ​​​ការ​ឆ្លង​កាត់​​​របស់​​​រថយន្ត​អ.ស.ប​៤គ្រឿង ។ ​នៅពី​ក្រោយ​រថយន្ត​​ទាំង​នោះ​មាន​​​បណ្តា​​​រថយន្ត​​របស់​កងទ័ព​​​ស៊ីរី​​និង​របស់​​ពួកអ្នក​កាសែត​ដែលត្រូវ​ប៉ើង​ពេល​​គ្រាប់​​បែកផ្ទុះ ។ ទាហាន​​​ស៊ីរី​​១០​នាក់​​ត្រូវរបួស​។  ឧត្តម​សេនីយ៍​​ន័រវែស​​រួម​ជាមួយ​​អ្នក​នាំ​ពាក្យ​​​​​របស់​​លោក​រួច​ផុត​ពីគ្រោះ​ថ្នាក់​​ ។  បណ្តា​​​អ្នក​កាសែត​​ក៏​​គេច​ផុត​​​ពី​គ្រោះ​​​ថ្នាក់​​ដែរ ។

​នេះជា​លើកទីមួយ​​ហើយ​​​ដែល​​ក្បួន​​រថយន្ត​​​​អ.ស.ប​ រង​ការ​​វាយ​ប្រហារ​​​តាំងពី​​​ចាប់​​ផ្តើម​​​ដាក់​​ពង្រាយ​ពួកអ្នក​​​សង្កេតការណ៍​​​ពីថ្ងៃ​ទី​​​១៥ មេសា ដើម្បី​​​ត្រួត​ពិនិត្យ​បទ​ឈប់​​បាញ់​​គ្នា​ បង្កើត​​​ឡើង​​​​​កាលពី​​ថ្ងៃទី​​១២​​មេសា​​ដោយ​អនុវត្ត​​​​ផែន​ការ​​​​របស់​លោកកូហ្ស៊ី​​​អាណាន់​​ដោយ​​បទ​ឈប់​បាញ់​គ្នា​​​នេះ​គេ​​បន្ត​ធ្វើ​​​មិន​ដឹង​មិនឮ​ ៕​