ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មា​​ធាត់​​ទម្ងន់​​17,6​​គីឡូ​​ក្រាម​​ត្រូវ​​ងាប់​​ក្រោយ​​ពី​​សម្រក​​ទម្ងន់

14 ឆ្នាំ មុន

ប្រភព​​​ពី​​​សារ​​ព័ត៌​​មាន​​បរ​ទេស​​កាល​​ពី​​ថ្ងៃ​​ទី​​៨ ឧសភា ផ្សាយ​ថា «មៀវ»​ជា​ឆ្មា​ធាត់​ពណ៌ស-លឿង មាន​ទម្ងន់​១៧,៦​គីឡូ​ក្រាម ដែល​ទទួល​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ៊ីន​ធើរ​ណេត ព្រោះ​តែ​ការ​ធាត់​ និង​គួរ​ឱ្យ​ស្រឡាញ់​នោះ​ បាន​ងាប់​ដោយ​សារ​ជំងឺ​ធាត់​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា កន្លង​ទៅ ។

មជ្ឈ​មណ្ឌល​ការ​ពារ​សត្វ​«សានតា​ ហ្វេ» ក្នុង​រដ្ឋ​ញូវ​ម៉ិច​ស៊ិក​​ សហ​រដ្ឋ​អាមេរិក​ បាន​ទទួល​​ «មៀវ»យក​ទៅ​ចិញ្ចឹម​បន្ត​ពី​ម្ចាស់​អាយុ​៨៧​​ឆ្នាំ កាល​ពី​ខែមុន ព្រោះ​មិន​អាច​ចិញ្ចឹម​បាន​ដោយ​សារ​ការ​ចំណាយលើ​​​ថ្លៃ​ចំណី​​អាហារ​​ច្រើន​ ។ ក្រុម​អ្នក​ធ្វើ​ការ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​​នេះ​និយាយ​ថា ពួក​គេ​​គ្រប់​គ្នា​មាន​អារម្មណ៍​សោក​ស្តាយ​​ក្រៃ​លែង​ចំពោះ​ការ​ងាប់របស់​វា ។ កន្លង​មក​ ខាង​មជ្ឈ​មណ្ឌល​បាន​ព្យា​យាម​ហ្វឹក​ហ្វឺន​ឱ្យ​មៀវ​សម្រក​ទម្ងន់​ និង​ថត​រូប​ភាព​បង្ហាញ​ក្នុង​គេ​ហ​ទំព័រ ឬ​ប្រព័ន្ធ​អ៊ីនធើរ​ណេត ដើម្បី​ឱ្យ​អ្នក​មាន​ចំណាប់​អារម្មណ៍​​បាន​ឃើញ​ពី​ស្ថាន​ភាព​រស់​នៅ​របស់​វា​ជា​ប្រចាំ ។

ប៉ុន្តែ​ក្រោយ​ពី​មៀវ​សម្រក​ទម្ងន់​បាន​​២គីឡូ​ក្រាម​ វាក៏​ចាប់​ផ្តើម​មាន​បញ្ហា​​​ដង្ហើម​ ​ទោះ​បី​ជា​ព្យា​បាល​ ឬ​ផ្តល់​ថ្នាំ​ក៏​មិន​អាច​ជួយ​វា​ឱ្យ​រួច​ផុត​គ្រោះ​ថ្នាក់​បាន​ឡើយ ៕