ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​​កីឡា​បាល់​​ទាត់​ បាល់​​ទះ​ ​ឬ​តឺន្នីស ​ជា​​ប្រ​ចាំ​​ជួយ​​ឱ្យ​​គេច​​ផុត​​ពី​​ជំ​ងឺ​​ឆ្អឹង​​ស្រួយ​​

14 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​មួយ​អះ​អាង​ថា មនុស្ស​ប្រុ​ស​ពេញ​វ័យ​អា​យុ​ពី​១៩​ទៅ​២៤​ឆ្នាំ​ដែល​ចូល​ចិត្ត​លេង​កីឡា​៣​ប្រ​ភេទ​ជា​ប្រ​ចាំ​(​បាល់​ទាត់​ បាល់​ទះ បាល់​បោះ​ឬ​កីឡា​តឺន្នីស​)​នឹង​ធ្វើ​ឱ្យ​ពួក​គេ​គេច​ផុត​ពី​ជំ​ងឺ​ឆ្អឹង​ស្រួយ​(​ឆ្អឹង​ងាយ​បាក់​)​​។

អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា កា​លេង​កីឡា​បាល់​ទះ​ បាល់​បោះ​ឬ​កី​ឡា​ផ្សេង​ទៀត​ដូចជា​បាល់​ទាត់​និង​តឺន្នីស​ជា​ដើម​រយៈ​ពេល​៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ឬ​ច្រើន​ជាង​នេះ​ជួយ​បង្កើន​ទម្ងន់​ឆ្អឹង ហើយ​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​ពុក​ឆ្អឹង​បាន​ ។​

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត Mattias Lorentzon​មក​ពី​សាកល​វិទ្យា​ល័យ​ University of Gothenburg នៅ​ប្រ​ទេស​ស៊ុយ​អែត​បាននិយាយ​ថា​៖«បណ្តា​បុ​រស​ដែល​ធ្វើ​សកម្ម​ភាព​លេង​កី​ឡា​​បាល់​ទាត់​ ​ទាល់​ទះ​ឬ​តឺន្នីស​ពី​អា​យុ​១៩​ឆ្នាំ​ទៅ​២៤​ឆ្នាំ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ឆ្អឹង​លូត​លាស់​ធំ​ជាង​ឆ្អឹង​អ្នក​ដែល​មិន​បាន​លេង​កីឡា​ប្រ​ភេទ​នេះ​ក្នុង​វ័យ​ដូច​គ្នា​ទៀត​ផង​ »។​ឆ្អឹង​ធំ​និង​មាន​ទម្ងន់​ត្រូវ​​គេ​គិត​ថា​គឺ​ជា​ខែល​ការ​ពារ​ដ៏​រឹង​មាំ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ពុក​ឆ្អឹង​។

វេជ្ជ​បណ្ឌិត Mattias Lorentzon​បាន​បន្ថែម​ថា​៖«ជំ​ងឺ​ពុក​ឆ្អឹង​ចាប់​ផ្តើម​កើត​មាន​នៅ​ពេល​មនុស្ស​ប្រុ​សស្រី​មាន​អា​យុ​២៥​ឆ្នាំ​គឺ​នៅ​ពេល​ដែល​ឆ្អឹង​របស់​ពួក​គេ​ចាប់​ផ្តើម​បាត់​បង់​ភ្នាស​របស់​វា​។ ដូច្នេះ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បញ្ជូន​សារ​ដ៏​សំ​ខាន់​មួយ​ទៅ​កាន់​បណ្តា​​បុ​រស​វ័យ​ក្មេង​ទាំង​ឡាយ​ថា អ្នក​កាន់​តែ​ធ្វើ​សកម្ម​ភាព​លេង​កី​ឡា​ ឆ្អឹង​របស់​អ្នក​កាន់​តែ​លូត​លាស់​»។

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា ប្រ​ភេទ​កីឡា​ដែល​ទាក់​ទង​នឹង​សកម្ម​ភាព​ដូច​ជា​លោត ហក់​ ចាប់​ផ្តើម​សកម្ម​ភាព​រហ័ស​រួច​ក៏​ឈប់​គឺ​សុទ្ធ​តែ​បង្កើន​ទម្ងន់​លើ​រាង​កាយ​ដែល​ប្រ​កា​រនេះ​នាំ​ឱ្យ​ដង់​ស៊ី​តេ​ឆ្អឹង​កើន​ឡើង​និង​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​។​​ទន្ទឹម​នឹង​នេះ​ក៏​មាន​កីឡា​មួយចំនួន​ផងដែរ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​ ប៉ុន្តែ​មិន​ធ្វើឱ្យ​ឆ្អឹង​មាន​ទម្ងន់​​។ កីឡា​ទាំង​នោះ​មាន​ដូចជា​ ហែល​ទឹក​និង​ជិះ​កង់​ជា​ដើម​។ 
​ការ​សិក្សា​ដែល​បាន​ចំ​ណាយ​ពេល​អស់​៥​ឆ្នាំ​នេះ​បាន​ពិ​និត្យ​ឃើញ​ថា រាល់​ការ​លេង​កីឡា​៣ ប្រ​ភេទ​ខាង​លើ​៤ម៉ោង​ក្នុង​មួយ​សប្តាហ៍ ដង់​ស៊ី​តេ​ឆ្អឹង​ត្រ​គាក​កើន​១,៣​ភាគ​រយ ៕