រាជធានីភ្នំពេញ ៖ ចោរមួយក្រុមបានធ្វើសកម្មភាពគាស់ដំបូលការិយាល័យរដ្ឋបាលរោងចក្រកាត់ដេរហុងតិច ចូលទៅរើកកាយលួចយកលុយអស់ជិតពីរម៉ឺនដុល្លារដែលគេទុកនៅក្នុងថតតុបន្ទប់រដ្ឋបាលរួចគេចខ្លួនទៅបាត់ ដោយសុវត្ថិភាពបន្សល់ទុកវត្ថុតាងគឺធុងខ្យល់ និងធុងហ្គាសសម្រាប់ផ្សារកាត់ទូរដែកនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៩ ឧសភា ២០១២ នៅក្នុងរោងចក្រកាត់ដេរយីហោហុងតិច ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ