ថ្ងៃ ១០ កើត ខែវិសាខ ព.ស.២៥៥៩ ឆ្នាំមមែ សប្តស័ក

ខេត្ត​ឧត្ត​រមាន​ជ័យ​ទប់​ស្កាត់អ្នក​ឡើង​ភ្នំដ​ងរែក121​នាក់​នៅ​បន្ទាយ​មាន​ជ័យ6​នាក់​ថៃ​ចាប់​ខ្លួន​

ខេត្ត​ឧត្តរ​មានជ័យ​​​​​​ ៖ មន្ត្រីក្រុម​ការងារ​​​ចម្រុះ​​​ដែល​​​​បង្កើ​ត​​ឡើ​ង​​ដោយ​​អាជ្ញាធរ​ខេត្ត​​​​​បានធ្វើ​ការ​ទប់​ស្កាត់​​​ប្រជាពលរដ្ឋ​​​ដែល​មាន​​​​បំណង​​​ឡើង​ភ្នំដង​រែក​​​​ ហើយ​​​លួច​ឆ្លង​ដែន​ចូល​ទៅ​​ក្នុង​ទឹកដី​ថៃ​​​កាប់​ឈើ​​គ្រញូង​​ បាន​បង្ហាញ​​​តួ​លេខ​​​ឱ្យ​ដឹង​ថា​​ បន្ទាប់​​ពី​​ចាប់​ផ្តើម​​​បើក​យុទ្ធ​នាការ​​​​ កាល​​ពី​​​ថ្ងៃទី​​​២៤ ខែ​មេសា រហូត​ដល់​​ថ្ងៃទី​​២ ឧសភា គឺបាន​​ឃាត់​​ខ្លួន​​​​​​នាំ​​មក​​​​​​អប់​រំ​​​ចំនួន​​១២១ នាក់​​រួ​ច​ដោះ​លែង​​​ឱ្យ​ទៅ​​លំនៅ​​ឋាន​​វិញ​ ។

លោក​ឃុន សុភា នាយ​រង​​ខណ្ឌ​​រដ្ឋ​បាល​​​ព្រៃ​ឈើ​​​ខេត្ត​​​បានឱ្យ​កោះសន្តិភាព​​ដឹង​ថា លោក​បាន​​​​ដឹក​នាំ​​កម្លាំង​​ចម្រុះ​ចុះ​ធ្វើ​​​ការ​មាន​ចំនួន​​​៦គោល​ដៅ​​​ គឺ​១​- ច្រក​​​ថ្មបី​​ដុំ​ ដែល​​​មាននិ​​​យាម​​​ការ U.T.M​​ លេខ​​​៤២៥១២៩=១៥៨៤៤០៦២១​, ​២- ​​ច្រក​ថ្ម​​​ប្រេះ​​​ ដែល​មាន​​និ​យាម​​​ការ U.T.M​ លេខ​​​៤២៣៨៨៥=១៥៨៤១៧៧, ​​៣- ច្រក​​​ចំបក់​កោង​ ​​ដែល​មាននិ​​​​យាម​ការ U.T.M លេខ​​​៤២៧៣៨៣៣=១៥៨៣៩០៣, ៤- ច្រក​​ចម្ការ​​​ដំឡូង​​ ដែល​មាននិ​​​យាម​ការ U.T.M លេខ​​​៤២២២​៦៥​=​១៥​៨៤​៣៧៧, ៥- ច្រក​​ឈើ​ទាល​​​ជ្រុំ​ ដែល​មាន​​និយាម​​ការ U.T.M​​ លេខ​​​៤២៥១២៩=​១៥៨៤០៦២​​ និ​ង៦- ច្រក​ក្បាល​​អូរ​ស្វាយ​​  ដែលមាននិ​​​​យាម​កា​រ U.T.M​ លេខ​​៤១១៨៣៥=១៥​៨៤​​៤៧​​​៧១​​​ ។ លោក​បានបន្តថា​ ក្នុង​ការ​បើក​​យុទ្ធ​នាការ​​​នេះមាន​​រយៈ​​​ចំនួន​​​​៨ថ្ងៃ​​​​​​បាន​ធ្វើ​ការ​ទប់​ស្កាត់​​និង​ឃាត់​ខ្លួន​​​ប្រជា​​ពលរដ្ឋ​​ចំនួន​​​​១២១​នាក់​​​នាំមក​​​ធ្វើ​​ការ​​អប់​រំ​​​និង​​​ធ្វើ​​ការ​ផ្សព្វ​ផ្សាយ​​​ដល់​​ពួក​គាត់​​ឱ្យ​​យល់​ដឹង​​​ពីគ្រោះ​ថ្នាក់​​ជាយ​ថា​ហេតុ​​​ ។ លោក​បាន​បញ្ជាក់​​ថា សព្វ​ថ្ងៃ​​​នេះ​​ហាង​​ឆេង​​​ឈើ​គ្រញូង​​​មាន​តម្លៃ​​​ដូច​មាស​​ ទើប​ធ្វើ​​ឱ្យ​​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​​​​ដែល​ក្រី​ក្រ​​​គ្មា​ន​មុខ​របរ​​​ងាយ​ទទួល​​​រងគ្រោះ​​​ ដោយ​អ្នក​ខ្លះ​​​ឡើង​ភ្នំដង​រែក​​​​ឆ្លង​ដែន​​ចូល​​​ទៅក្នុង​ទឹក​ដី​​ថៃ​​ ដែល​អ្នក​ខ្លះ​​​គ្មាន​​​នរណា​​​ជួល​​ទេ រីឯ​​អ្នក​ខ្លះ​​​មាន​ពួក​ឈ្មួញ​​​ជួល​ទៅ​​អូស​​​​ កាប់​ឈើ​គ្រញូង​​ត្រូវ​​ក្រុម​ទាហាន​​​​ថៃបាញ់​​​ស្លាប់​​​ពេញ​ព្រៃ​​​ដោយ​គ្មាន​​​នរណា​​ម្នាក់​​ទទួល​ខុស​ត្រូវ​​​ ។ ជាក់​ស្តែង​​នាពេល​កន្លង​ម​ក​ ដូច​​ជា​ប្រជា​ពលរដ្ឋ​​​​​មក​ពីបណ្តា​​​ខេត្ត​​​-ក្រុង​​ផ្សេងៗ​​ពុំ​​​មាន​សាច់​ញាតិ​​​ណា​អាច​យក​​​សព​​​​​មក​ធ្វើ​បុណ្យ​​បាន​ឡើយ​​​គឺ​ស្លាប់​​ស្អុយ​​រលួយ​​ក្នុង​ព្រៃ​​ដូច​​សត្វ​ធាតុ​ បើ​អ្នក​​​រង​របួស​​ធ្ងន់​ឬ​ស្រាល​​​គ្មាន​នរណា​​​ព្យា​​បាល​​​ក៏​អាច​​ស្លាប់​បាន​ដែរ ។ ចំណែក​​អ្នក​ដែលត្រូវ​​​ក្រុ​ម​ទាហាន​​​ថៃចាប់​ខ្លួន​​ ត្រូវ​បាន​​កាត់​ទោស​​​ជាប់​ពន្ធ​នាគារ​​​ចាប់​ពី​​​៥ដល់​​១០ឆ្នាំ​​ បែក​ប្រពន្ធ​-កូន​​​ ដូច្នេះ​​​ប្រជា​​ពលរដ្ឋ​​​ទាំង​អស់​គ្នា​​ត្រូវ​​តែ​ស្រឡាញ់​​​​​​អាយុ​ជីវិត​​​ និ​ង​​ប្រពន្ធកូន​​​របស់​ខ្លួន​​​ គួ​រតែ​​កុំ​មក​ផ្សង​ព្រេង​បែប​នេះត​ទៅ​ទៀត ។

លោក​​​ឃុន សុភា បាន​បន្ត​ទៀត​ថា ប្រជា​ពលរដ្ឋ​​​ដែលត្រូវ​​បាន​​​ឃាត់​ខ្លួន​​ទាំង​​១២១នាក់​​នោះ គឺ​​មក​ពី​ខេត្ត​​​សៀម​រាប​ចំនួន​​​៤៤​នាក់ មក​​​ពី​ខេត្ត​កំពង់​ស្ពឺ​​​ចំនួន​​​២៩នាក់ មក​ពីខេត្ត​​​តាកែវចំនួន​​​២នាក់​​ មក​ពីខេត្ត​​​កំពត​ចំនួន​​​២៤​នាក់​ មកពី​ខេត្ត​បាត់​ដំបង​​​ចំនួន​​​​១នាក់​ មក​ពី​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ចំនួន​​​១៤​នាក់​ មក​ពីខេត្ត​​​ព្រះ​វិហារ​​​ចំនួន​​១នាក់ និងនៅខេត្ត​​​​​​ឧត្ត​រ​មាន​ជ័យ​​​​​នេះ​​មាន​ចំនួន​​​៦នាក់ ៕

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាលបង្ការបង្ក្រាបផ្នែក​ការិយាល័យព្រហ្មទណ្ឌ​កម្រិតស្រាល កាលពីវេលាម៉ោង​ជាង​៤រសៀល​ថ្ងៃទី​២៥ មេសា ២០១៥ នេះ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ភ្នាល់​បាល់​ ដែល​ជ្រកក្រោម​ស្លាកយីហោអ៊ីនធើរណេត​មាន​ចំនួន១០​

ខេត្ត​​ត្បូ​ង​ឃ្មុំ ៖ ស្ត្រី​ដៃ​ឆើត​ពូកែ​​បន្លំ​លួច​​លុយ​​​តាម​​ទូ​​មាស​ឈ្មោះ​ស៊ី​ម ពៅ អាយុ​៥០​​ឆ្នាំ មានទីលំនៅ​​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​​លំ​ពៀ ស្រុក​​មុខ​កំពូល ខេត្ត​កណ្តាល ​ត្រូវ​​​​ម្ចាស់​​អាជីវករ​​ប្តូរ​ប្រាក់​ សហការ​ជាមួយ​​សមត្ថកិច្ច​មូលដ្ឋាន​ ធ្វើការ​​ដេញ​តាម​ចាប់ខ្លួនបាន ​កាលពី

ខេត្ត​ព្រៃវែង ៖ ផឹក​ស៊ី​​ទាស់​​សម្តី​​គ្នាបាន​​ក្លាយទៅជា​​អំពើ​ហិង្សា​​វាយ​កាប់​ចាក់​ទៅវិញទៅមក ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​​ និង២​នាក់​ទៀត​រងរបួសធ្ងន់​-​ស្រាល​ ដែល​ហេតុការណ៍នេះ​កើត​ឡើង​កាលពី​វេលា​​​ម៉ោង​ជាង​៦​យប់​​ថ្ងៃ​ទី​២៤ ​មេ​សា ២០១៥ ​ស្ថិតនៅ​​ក្នុងភូមិ​

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង ​នៅ​ឃុំ​គយ​​មែ​ង ស្រុក​មង្គល​​បុ​រី ខេត្តបន្ទាយមាន​ជ័យ បាន​រង​​ការ​​​ប៉ះ​ពាល់​ដោយ​សារ​ខ្យល់​​​កន្ត្រាក់ កាលពី​​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​ទី​២៤ ​មេសា​ ២០១៥ បណ្តាល​ឱ្យ​​របើក​​ដំបូល​ចំនួន​៥​ខ្នង​ និង​ដួល​រលំ​ទាំងស្រុង​​​​១​ខ្នង ​

ខេត្តរតនគិរី ៖ បើ​តាម​​​ព័​ត៌​មាន​ពី​​លោក​ចាន់ ណា​រិ​ទ្ធ​ អធិការរង​​ស្រុក​​លំ​ផាត់ បាន​ឱ្យ​ដឹង​ថា ​ជន​រង​​គ្រោះ​​ឈ្មោះ​ខេ​ង ដាវ ភេទ​ប្រុស អាយុ​៦៥​​ឆ្នាំ ជនជាតិ​ទំពួន ជា​កសិករ មាន​ទីលំនៅ​​ក្នុងភូមិ​ព្រួក ឃុំ​ប៉ា​តេ ស្រុក​​លំ​ផាត់ ​បាន​ពុល​គីង្គក់​ស្លាប់​ កាលពីវេលា​​ម៉ោង

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by