ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងថៅកែ​បញ្ឈប់​​ការ​ងារ​បបួល​គ្នា​​ទៅ​លួច​ម៉ាស៊ីន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ទាំង​៣​នាក់​

14 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ ​ជនសង្ស័យ​៣​នាក់ ​ត្រូវ​បាន​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត​ចាប់​ឃាត់​ខ្លួន​​​ចោទ​ប្រកាន់​​​​ពី​បទ​ចោរ​កម្ម​​លួចម៉ាស៊ី​ន​បូម​ទឹក (ប្រើសាំង) ​ចំនួន​២​គ្រឿង​កាល​ពី​វេលា​ម៉ោង​​៧​និង​២០​​នាទី​យប់​​ថ្ងៃ​ទី​៦ ឧសភា ​នៅ​ចំណុច​​ស្រែ​ប្រាំង​ទួល​វិហារ ស្ថិតក្នុង​ភូមិ​កោះលត ឃុំ​កោះ​ថ្កូវ ​ស្រុក​ជល​គិរី ខណៈ​​ដែល​ម្ចាស់​​ម៉ាស៊ីន​​​ទុក​​ម៉ាស៊ីន​ចោល​នៅ​ខ្ទម​​ស្រែ​។

​មន្ត្រី​​នគរបាលព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​នៃ​ស្នង​ការ​​ដ្ឋាន​នគរបាល​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​​៣​នាក់​មាន​ ១-ឈ្មោះ​​ពេជ ឆក ភេទប្រុស អាយុ​២​២​ឆ្នាំ ​២-ឈ្មោះ​​ជា ប្រុស ភេទប្រុស អាយុ​​៤៧​ឆ្នាំ  និង​៣-ឈ្មោះ​​ផុន សុភ័ណ្ឌ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ​ទាំង​៣នាក់​មានទីលំនៅ​ភូមិ​​កើតហេតុ​ខាងលើ។ ​អ្នក​ទាំង​៣​នាក់​​នេះ​ខឹង​ថៅកែ​​បញ្ឈប់​ពី​ការងារ​ ទើបបបួល​​គ្នា​ទៅ​លួច​ម៉ាស៊ីន​​បូម​ទឹក​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕