រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមបក្សពួកពីរនាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ស្ត្រីម្នាក់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ឧសភា ២០១២ នៅមុខផ្ទះលេខ២៣-២៤ អា ផ្លូវលេខ៦៨ ភូមិទី១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវនគរបាលឃាត់ខ្លួន ប៉ុន្តែគេបានរំដោះទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ឱ្យគ្នាគេរត់គេចខ្លួនបាត់ទៅហើយ ។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមានឈ្មោះសិប ប្រិយ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំលូទឹកស្អុយសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ រីឯជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះសេង សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកលក់គ្រឿងដែកស្នាក់នៅផ្ទះលេខ២៣-២៤អា ផ្លូវលេខ៦៨ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ