Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ទី ចាន់ថា​-​សឿ​ន វ៉ាន់​នី​-​ឈិ​ន រស្មី និង ​ឡុ​ង វី​រះ ក្លាយជា​ម្ចាស់ប្រាក់​លាន ខ​ណះពេល​ដែល សូ​យ លឿ​ប ថ្លើមធំ​ហ៊ាន​តតាំង​ជាមួយ ឡៅ ស៊ី​ណាត

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:៤០

អ្នក​ប្រដាល់ សឿ​ន វ៉ា​ន់​នី អ្នក​ប្រដាល់ ទី ចាន់​ថា  អ្នក​ប្រដាល់ ឈិ​ន រស្មី      អ្នក​ប្រដាល់ ឡុ​ង វី​រៈ

កោះសន្តិភាព

អ្នក​ប្រដាល់ សឿ​ន វ៉ា​ន់​នី

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនប្រដាល់​ស្ថានីយទូរទស្សន៍​បាយ័ន សំរាប់​ថ្ងៃ សៅរ៍ ទី​២៩ ឧសភា ខាង​មុខ​នេះ ពិតជាកក្រើក ។ ក្រៅពី​ការ​ប្រកួត​ឈាន​ឆ្ពោះទៅដណ្ដើម​ប្រាក់​លាន​ដែល​ចូលរួម​ដោយ​ជើង ខ្លាំង​៤​រូប​នោះ នៅ​មានការ​ប្រកួត​រវាង​គូ​ឯក ១​គូ​ទៀត ដែល​គេ​មិន​នឹក​ស្មាន​ដល់ គឺ​កីឡាករ ​សូ​យ លឿ​ប មក​ពី​ក្លឹ​ប​អូ​ដឹ​ម​កីឡា​ហ៊ានប្រកាស​វាយ​ជាមួយ ឡៅ ស៊ី​ណាត មក​ពី​ក្លឹ​ប កងពលតូច​ឆត្រយោង​៩១១ ។


ឡៅ ស៊ី​ណាត ជា​អ្នក​ប្រដាល់​ល្បី​១​រូប ដែល​ស្ទើរតែ​គ្មាន​ដៃគូ​ទៅ​ហើយស្រាប់តែ ពេល​នេះ សូ​យ លឿ​ប ដែល​ទើបតែ​មានមុខ​ម្ង៉ៃ​នោះ​សោះ ហ៊ាន​ប្រកាស​សាកល្បង​ជា មួយ​ដោយ​គ្មាន​ខ្លាចញញើត​បន្ដិច​សោះ ។ លោក​ហង្ស ស៊ឺ​ន ប្រធាន​ក្លឹ​ប​ឆត្រយោង ៩១១ នឹង​ជា​គ្រូបង្ហាត់ ស៊ី​ណាត ផ្ទាល់​បាន ប្រាប់​កោះសន្ដិភាព​ថា ពី​មុន​លោក​មានការ ខ្វល់ខ្វាយ​ក្នុង​ការ​ធ្វើ​យ៉ាងណា​បង្ហាត់បង្រៀន​កូនសិស្ស​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​ល្បី ហើយ ពេល​នេះ ស៊ី​ណាត ដែល​ជា​សិស្ស​ឆ្នើម​ប្រចាំ ក្លឹ​ប​បាន​ក្លាយជា​អ្នក​ល្បី​យ៉ាង​ខ្លាំង ប៉ុន្ដែ​លោក នៅ​តែ​ពិបាកចិត្ដ ពីព្រោះ ស៊ី​ណាត មិន​មាន ដៃគូ និង​គ្មាន​ឱកាស​បាន​ឡើង​សង្វៀន ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ស៊ី​ណាត ឡើងប្រកួត​ម្ដង ត្រូវ​សំរាក​ពី​៣​ទៅ​៦​ខែ​ឯណោះ ដូច្នេះ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​វិជ្ជា​គុន​ដែល​ត្រូវ​បាន​ទុក​ចោល​ក្នុង​ពេលវេលា​មួយមិន​ទៀងទាត់​បែប​នេះ ។ ជា​ការ​ពិត ឡៅ ស៊ី​ណាត ចាប់តាំងពី​ចាប់​អាជីព​ជា​អ្នក ប្រដាល់ ប្រវត្ដិ​ចាញ់​របស់​គេ​មាន​តិច​តូច​បំផុត ហើយ​អ្នក​ប្រដាល់​រូប​នេះ ត្រូវ​ទទួល​បានការ កោតសរសើរ​ថា ជា​សិស្ស​ដែល​ចេះ​តស៊ូ​ព្យា យាម​ហ្វឹកហាត់​មិន​ខ្ជះខ្ជាយ​ពេលវេលា ។ ចំណែក​លោក​សូ​យ សុខុម គ្រូបង្វឹក​របស់ សូ​យ លឿ​ប វិញ ក៏​ទទួលស្គាល់​ថា ស៊ី​ណាត ខ្លាំង​ដែរ ប៉ុន្ដែ សូ​យ លឿ​ប កូនសិស្ស​របស់ គាត់​ក៏​មិន​អន់​ដែរ ទោះបី​គេ​ជា​សិស្ស​ប្អូន​ក៏ដោយ ។

សូ​យ លឿ​ប ត្រូវ​បាន​គេ​ដឹង​ថា ជាអ្នក​ប្រដាល់​ដែល​មានកំ​លាំង​ស៊ុ​ហ្វ​រឹង​មាំ​ល្អ ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែល​ពិបាក​បង្ក្រាប ម្នាក់​ដែរ​។ ប្រកួត​ចុង​ក្រោយ​របស់ សូ​យ លឿ​ប កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មក គេ បាន​បំបាក់ ឡេះ តើក មក​ពី​ក្លឹ​ប​ពុទ្ធ​សេរី​វង្ស ព្រែក​តា​ទែន ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ទោះបី បែប​ណា​គ្មាន​នរណា​ជឿ​ថា សូ​យ លឿ​ប អាចយកឈ្នះ ស៊ី​ណាត ឡើយ ប៉ុន្ដែ​អ្វី​ៗ​ក៏​មិនទៀងទាត់​ដែរ ករណី​ដែល​ស្មាន​មិន​ដល់​នោះអាច​កើត​មានបាន​គ្រប់ពេលវេលា ។


ក្នុង​ឱកាស​នោះ​ដែរ ជើង​ខ្លាំង​៤​រូប ដែលចំរាញ់​ចេញពី​ការ​ប្រកួត​ជំ​រុះ​កាលពី​សបា្ដហ៍ មុនត្រូវ​ឡើង​មក​តតាំង​គ្នា ដើម្បី​ឈាន​ទៅដណ្ដើម​ប្រាក់​លាន​ដែល​ឧបត្ថម្ភ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ អ្នកប្រដាល់​ទាំង​៤​រូប​នោះ​គឺ គូ​ទី​១-​ទី ចាន់​ថា មក​ពី​ក្លឹ​ប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​ប្រកួត​ជាមួយ សឿ​ន វ៉ា​ន់​នី មក​ពី​ក្លឹ​ប​តាខ្មៅ​មាន​ឫទ្ធិ ខេត្ដកណ្ដាល ។ គូ​ទី​២-​ឈិ​ន រស្មី មក​ពី​ក្លឹ​ប​អប់រំ​កាយ ស្រុក​អន្លង់​វែង ត្រូវប្រកួត​ជាមួយ ឡុ​ង វី​រៈ មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ កីឡា ។ ចំពោះ​នីតិវិធី​នៃ​ការ​ប្រកួត​ក៏​មិន ខុស​ពី​លើក​មុន​ៗ​ដែរ គឺ​ក្រោយ​ពេល​សំរាក រយៈពេល​៤៥​នាទី អ្នក​ឈ្នះ​គូ​ទី​១ ត្រូវ​មក ប្រកួត​ជាមួយ​អ្នក​ឈ្នះ​គូ​ទី​២បន្ដ​ទៀត ។ អ្នក​ឈ្នះ​នៅ​វគ្គ​ផ្ដាច់​ព្រ​ត្រ័​នេះ ទើប​ក្លាយជាម្ចាស់​ប្រាក់​លាន​ពិតប្រាកដ ។


គួរ​បញ្ជាក់​ថា កាលពី​ការ​ប្រកួត​វគ្គ​ជំ​រុះ​ថ្ងៃ ទី​១៥ ឧសភា កន្លង​មក ទី ចាន់​ថា បាន​ផ្ដួល ឆាយ បា្ល​ទី​ន មក​ពី​ក្លឹ​ប VIP ចំការមន ឱ្យ ចុះចាញ់​ក្នុង​ទឹក​ទី​៥ ។ សឿ​ន វ៉ា​ន់​នី បាន​ផ្ដួល មាស ភិ​រម្យ មក​ពី​ក្លឹ​ប​កងទ័ពជើងទឹក ឱ្យសន្លប់​ក្នុង​ទឹក​ទី​១ ។ ឈិ​ន រស្មី បាន​ផ្ដួល អាន បូ​រ៉ា មក​ពី​ក្លឹ​ប​មិត្ដ​ប៉ូលិស ក្នុង​ទឹក​ទី​២ រីឯ​ឡុ​ង វី​រៈ បាន​យកឈ្នះ​ពិន្ទុ គាំ រតនា មក​ពី​ក្លឹ​ប ខេមរៈ​ខ្លាហោះ ។ ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង ៤​រូប ដែល​ត្រូវ​មក​ប្រកួត​វគ្គ​ចុង​ក្រោយ​នេះ ឈិ​ន រស្មី ជា​មុខសញា​ដែល​គេ​ជឿ​ថា អាច ក្លាយជា​ម្ចាស់​ប្រាក់​លាន ។


នៅ​មាន​គូ​រង​ច្រើន​ទៀត​ដូច​ជា ហង់ ណា​រ៉ុ​ង មក​ពី​ក្លឹ​ប​កងពលតូច​លេខ​៧០ ត្រូវ ប្រកួត​ជាមួយ ព្រែក បូ​រិ​ន្ទ មក​ពី​ក្លឹ​ប​និរោធ មាន​ជ័យ និង ជុន សា​វុ​ធ មក​ពី​ក្លឹ​ប​ឃុំ​ជ្រៃ ខេត្ដបាត់ដំបង ត្រូវ​ប្រកួត​ជាមួយ ឌុ​ល ធី​ម មក​ពី​ក្លឹ​ប​អូ​ដឹ​ម​កីឡា ជាដើម ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
 

qbmore - Cambodia Advance Communication Ltd